ព័ត៌មាន
មន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ វូ សុភៈរស្មី អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញពាក់ព័ន្ធ ជាពិសេសវេជ្ជបណ្ឌិតឯកទេស ដែលអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ ក្នុងការព្យាបាលជូនអ្នកជំងឺប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ វូ សុភៈរស្មី យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាស្តីពីវគ្គបណ្តុះបណ្តាលស្តីអំពី “ ការថែទាំ និងការប្រើប្រាស់អាហារូបត្ថម្ភ សំរាប់ក្រុមគ្រូពេទ្យវះកាត់ (Nutrition Care & Protocol Setup in Surgery: A Surgeon’s Guide to Best Practice) ” នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ឯកឧត្តមសាស្រ្តាចារ្យ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលានេះឡើង ដើម្បីចែករំលែកបទពិសោធន៍ រវាងអ្នកជំនាញក្នុងគោលបំណងបណ្តុះបណ្តាលនូវចំណេះដឹងគោលក្នុងការថែទាំ និងប្រើប្រាស់អាហារូបត្ថម្ភ ជូនដល់ក្រុមគ្រូពេទ្យវះកាត់ទាំងអស់ក្នុងមន្ទីរពេទ្យកាល់ម៉ែត រួមមានផ្នែកសល្យសាស្រ្ត ផ្នែកសម្ភព និងរោគស្រ្តី ផ្នែកសល្យសាស្រ្តប្រព័ន្ធប្រសាទ និងផ្នែកវះកាត់បេះដូង បន្ថែមពីនេះទៅទៀត ក៏មានការចូលរួមពីសំណាក់គិលានុបដ្ឋាក ក៏ដូចជាក្រុមគ្រូពេទ្យអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ ក្នុងគោលដៅជួយពង្រឹងគុណភាពព្យាបាលអ្នកជំងឺ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងការបច្ចេកទេសវះកាត់បានត្រឹមត្រូវ និងជោគជ័យ សារពាង្គកាយរបស់អ្នកជំងឺទាមទារឱ្យមានការទទួលទានរបបអាហារតាមប្រភេទជំងឺ ដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ធ្វើឱ្យសុខភាពរបស់អ្នកជំងឺឆាប់វិលត្រឡប់មកស្ថានភាពល្អ និងធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ បង្ការការចម្លងមេរោគផ្សេងៗយ៉ាងមានប្រសិទ្ធភាព។ ក្នុងនាមវេជ្ជបណ្ឌិតឯកទេសការប្តេជ្ញាចិត្តបន្តពង្រឹងជំនាញរបស់យើង និងបង្កើនកិច្ចសហការរវាងអង្គភាព និងអង្គភាព គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពទាំងឡាយរបស់អ្នកជំងឺ ដោយឈរលើគោលការណ៍ និងពិធីសាររួមគ្នា ព្រមទាំងការប្រកាន់ភ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងនាមមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តមសាស្រ្តាចារ្យ វូ សុភៈរស្មី សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវាគ្មិនជាតិ និងអន្តរជាតិ ដែលបានខិតខំសាមគ្គីភាពគ្នា ហើយជួបជុំគ្នា ដើម្បីចែករំលែក និងស្វែងយល់អំពីវិធីសាស្ត្រស៊ីជម្រៅ បង្កើនគុណភាពព្យាបាលជាពិសេសជួយឱ្យអ្នកជំងឺឆាប់បានជាសះស្បើយ និងវិលត្រឡប់ទៅសភាពធម្មតាវិញ ក្នុងរយៈពេលកាន់តែខ្លី។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ សូមលើកទឹកចិត្តដល់អ្នកជំនាញពាក់ព័ន្ធ ជាពិសេសវេជ្ជបណ្ឌិតឯកទេស ដែលអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗបន្ថែមទៀត ក្នុងការព្យាបាលជូនអ្នកជំងឺប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ស្របទៅនឹងការរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគតលើវិស័យវេជ្ជសាស្ដ្រ ដោយផ្អែកតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច មានចក្ខុវិស័យវែងឆ្ងាយផ្តល់អាទិភាពទៅលើការបង្កើតមូលធនមនុស្ស ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ទៅសុខភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូបតាមគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់”៕ អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន3 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
កីឡា1 week agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន9 hours agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%
-
ព័ត៌មាន2 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប