ព័ត៌មាន
ទាក់ទងបញ្ហាព្រំដែន សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តគ្រប់ជំហានទាំងអស់របស់រាជរដ្ឋាភិបាលគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់របស់រាជរដ្ឋាភិបាល គឺដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ ខណៈទាក់ទងនឹងបញ្ហាព្រំ ដែនរវាងកម្ពុជា និងថៃនេះ រាជរដ្ឋាភិបាលបានកំពុងធ្វើការដោះស្រាយយ៉ាងសកម្មបំផុតបើទោះបីជាសកម្មភាពនេះមិនក្តួងក្តាំងដូចការបាញ់គ្នាក៏ដោយនោះ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA និងសិស្សបច្ចេកទេសវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចពិតជាយល់អារម្មណ៍ចំពោះបងប្អូនរួមជាតិចំពោះស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃនាពេល បច្ចុប្បន្ននេះ ប៉ុន្តែទោះបីយ៉ាងណាសម្តេច បានប្រាប់ដល់ជនរួមជាតិទាំងអស់ថា រាល់ការសម្រេចចិត្តរបស់ រាជរដ្ឋាភិបាលគ្រប់ជំហានទាំងអស់គឺដោយការទទួលខុសត្រូវ ថ្លឹងថ្លែង វាយតម្លៃច្បាស់លាស់នៅក្នុងមុខ ព្រួញដែលត្រូវគិតគូរទាំងទឹកដី ទាំងប្រជាពលរដ្ឋរបស់យើង និងទាំងកងកម្លាំងរបស់យើងទាំងអស់។
យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថា បើទោះបីជាការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃនាពេលនេះមានទស្សនខុសគ្នាច្រើនក្តី ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានកំពុងខិតខំធ្វើការដោះស្រាយនូវបញ្ហានេះជានិច្ចបើទោះបី ជារាជរដ្ឋាភិបាលមិនបានបង្ហាញជាសាធារណៈ ឬធ្វើសន្និសីទជាប្រចាំដើម្បីបង្ហាញដល់ជនរួមជាតិនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានប្រកាសប្រាប់ដល់ជនរួមជាតិទាំងអស់ផងដែរថា ទោះស្ថានភាពនេះ (បញ្ហាព្រំដែនកម្ពុជា-ថៃ) មានភាពស្មុគ្រស្មាញយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនឹងខិតខំថែរក្សាការពារឲ្យខាងតែបាននូវបូរណភាពទឹកដី និងប្រជាជនកម្ពុជាយើងទាំងមូលដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់៕ អត្ថបទបាន ចក់

















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣