ព័ត៌មាន
ក្នុងខែដំបូងឆ្នាំនេះ ការដោះធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ៦ ពាន់លានដុល្លារ
ភ្នំពេញ ៖ ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងខែដំបូងឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជាង ៦ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជិត ៣ ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង ៣ ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ខែដំបូងក្នុងឆ្នាំ ២០២៤ នេះ ការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ៦ លានដុល្លារ កើនឡើងជិត ១៩ ភាគរយ បើធៀបរយៈពេលដូច គ្នាឆ្នំា២០២៥ (មានទឹកប្រាក់ប្រមាណជាង ២ ៣០០ លានដុល្លារប៉ុណ្ណោះ) ។
ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ក្នុងដើមឆ្នាំនេះ មានទំហំទឹកជិត ៣ លានដុល្លារ គឺបានកើនឡើងប្រមាណជាង ២៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ដោយកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ ប្រទេសចិន ជាង ១៦៤ លានដុល្លារ, សហរដ្ឋអាមេរិក ជិត ១ ៣០០ លានដុល្លារ, វៀតណាមជាង ៣៣៧ លានដុល្លារ, ជប៉ុនជាង ១៧៦ លានដុល្លារ, ថៃជាង ៥៨ លានដុល្លារ, និងការនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។
ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ កម្ពុជាបាននាំចូលទំនិញមានទំហំទឹកប្រាក់សរុបប្រមាណជាង ៣ ពាន់លានដុល្លារ កើនឡើងជិត ១៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ក្នុងនោះការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជាង ៣ ១០០ លានដុល្លារ, វៀតណាមជាង ៣៨២ លានដុល្លារ, ជប៉ុន ១០០ លានដុល្លារ, ថៃ ១៥១ លានដុល្លារ, សឹង្ហបុរី ១៦៦ លានដុល្លារ, ម៉ាឡេស៊ី ជាង ១០០ លានដុល្លារ ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗពីប្រទេសជាច្រើនទៀតផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣