ព័ត៌មាន
អ្នកនាំពាក្យ៖ គុណភាពខ្យល់នៅកម្ពុជាមានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះប៉ុណ្ណោះ មិនមែននៅទូទាំងប្រទេសនោះទេ ខណៈការធ្លាក់ចុះគុណភាពខ្យល់នៅកន្លែងទាំងនោះ មានរយៈពេលខ្លីហើយត្រឡប់មកល្អធម្មតាវិញ និងមិនទាន់មានការប្រកាសអាសន្ននៅឡើយ
គុណភាពខ្យល់នៅកម្ពុជា មានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា។ និយាយជារួមការធ្លាក់ចុះនៃគុណភាពខ្យល់ មិនមែននៅនៅទូទាំងប្រទេស ដូចការផ្សព្វផ្សាយពីបណ្តាញផ្សព្វផ្សាយបរទេសមួយចំនួននោះទេ។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦បានឱ្យដឹងថា នៅរាជធានីភ្នំពេញ គិតចាប់ពីម៉ោង១ ទៀបភ្លឺ រហូតដល់ម៉ោង១០ ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ គុណភាពខ្យល់មានការប្រែប្រួលខ្លាំង ដែលក្នុងនោះកំហាប់ភាគល្អិតនិចល កើតមានចន្លោះពី៣០ មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់(µg/m3) ទៅ១០០µg/m3 ប៉ុន្តែមានតែចំណុចក្នុងភូមិសាស្រ្តក្បែរ តំបន់វត្តឧណ្ណាលោម រាជធានីភ្នំពេញ នាវេលាម៉ោង៨ព្រឹក ប៉ុណ្ណោះដែលកំហាប់ភាល្អិតមានការកើនឡើង ហើយបានធ្លាក់ចុះយ៉ាងឆាប់មកជាល្អធម្មតាវិញ (រូបភាពក្រាហ្វិក)។ ដូចគ្នាដែរ នៅតាមបណ្តាខេត្ត មានការគាត់សំគាល់ពីការប្រែប្រួលគុណភាពខ្យល់នៅកន្លែងខ្លះ ប៉ុន្តែមិនមានន័យថានៅទូទាំងខេត្តនោះទេ គឺនៅកន្លែងដែលអាចមានការឆេះ និងការដុតជាដើម។
សូមបញ្ជាក់ថា ការផ្សាយរបស់ព័ត៌មានអន្តរជាតិមួយចំនួន ជារឿយៗបង្ហាញពីការព្រួយបារម្ភ អំពីគុណភាពខ្យល់ នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដោយផ្តោតលើកំហាប់ភាគល្អិត PM2.5 កើនឡើង ដែលបានឆ្លុះបញ្ចាំងលើស្តង់ដាគុណភាពខ្យល់ជាតិ នៃប្រទេសនីមួយ ដែលបានកំណត់យក ស្របតាមបទដ្ឋាននៃប្រទេស និងការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។ យ៉ាងណាក៏ដោយ កម្ពុជាបានពង្រឹងប្រព័ន្ធត្រួតពិនិត្យ និងផ្សព្វផ្សាយទិន្នន័យជាក់ស្តែង (Real-time data) ជាប្រចាំ ដើម្បីគ្រប់គ្រង និងធានាគុណភាពខ្យល់ តាមប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់កម្រិតខ្ពស់ ចំនួន៥៩កន្លែងនៅទូទាំងប្រទេស រួមជាមួយស្ថានីយផ្កាយរណប ចំនួន១គ្រឿង និងរថយន្តចល័តចំនួន៣គ្រឿង ដើម្បីតាមដានកំហាប់ភាគល្អិត PM2.5 ឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយផ្ទាល់ជូនសាធារណជន (Real time) បានជ្រាប។ ការផ្សព្វផ្សាយជាសាធារណៈមានបង្ហាញ ទិន្នន័យគុណភាពខ្យល់ និងវិធានការការពារសុខភាព។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើឱ្យសាធារណជន តាមដានព័ត៌មានស្តីពៅគុណភាពខ្យល់ ជាផ្លូវការ ដែលក្រសួងបានចេញផ្សាយ តាមរយៈវេបសាយ www.airquality.moe.gov.kh និងកម្មវិធីទូរស័ព្ទដៃ (APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីសម្រាប់ Android និង IOS បានក្រប់ពេលវេលា។ ព័ត៌មានគុណភាពខ្យល់ មានផ្សាយតាមបណ្តាយផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាន: Ministry of Environment និងបណ្តាញផ្សព្វផ្សាយមួយចំនួនថែមទៀត។ ជាមួយគ្នានេះក្រសួងបរិស្ថានបាននិងកំពុងចាត់វិធានការទប់ស្កាត់ការបំពុលខ្យល់ ដោយធ្វើការផ្សព្វផ្សាយជាប្រចាំ និងអនុវត្តវិធានការទប់ស្កាត់ការបំពុល រួមមានការកាប់រុករានដី ឆ្ការដុតព្រៃ ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង និងសំរាមសំណល់ប្លាស្ទិកជាដើម។







-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង