ព័ត៌មាន
អាជ្ញាធរមីន៖ កម្ពុជាមិនផលិត មិនស្តុកទុក និងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ និងប្តេជ្ញាចិត្តចំពោះកាតព្វកិច្ចអនុសញ្ញាអូតាវ៉ា
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា និងស្រាយបំភ្លឺលើករណីរកឃើញមីនប្រឆាំងមនុស្សនៅតំបន់ព្រំដែនកម្ពុជា-ថៃ។
តាមសេចក្ដីថ្លែងការណ៍ អាជ្ញាធរមីន កម្ពុជា បានកត់ សម្គាល់ឃើញ នូវការផ្សព្វផ្សាយជាសាធារណៈរបស់បណ្តាញសង្គមថៃ ដែលអះអាងថាបានដកស្រង់ ប្រភពពីយោធា ថៃ ពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្សនៅតំបន់ព្រំដែន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
អាជ្ញាធរមីន បញ្ជាក់យ៉ាងមុតមាំថា កម្ពុជាបានអនុវត្តខ្ជាប់ខ្ជួនទៅតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមគ្រប់កិច្ចព្រមព្រៀងនិសព្វាវុធកម្ម មនុស្សធម៌អន្តរជាតិ និងបន្តប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការលុបបំបាត់មីនប្រឆាំង មនុស្សទាំងស្រុង។ កម្ពុជា សម្រេចបានសមិទ្ធផលធំធេង និងទទួលជាអន្តរជាតិ ក្នុងការបោសសម្អាតផ្ទៃដីរង ផលប៉ះពាល់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម និងនាំមកនូវសុខសុវត្ថិភាពជូនប្រជាជន និងសហគមន៍។
ផ្អែកលើទិន្នន័យជាតិ និងបទពិសោធន៍នៃការបោសសម្អាតមីននៅក្នុងតំបន់ព្រំដែន អាជ្ញាធរមីន អាចវាយតម្លៃបានថា មីនប្រឆាំងមនុស្សដែលត្រូវបានរកឃើញនៅក្នុងតំបន់ទាំងនោះ គឺជាមិនដែលបានបន្សល់ពីសង្គ្រាម អតីតកាល ដែលសំណល់ជាតិផ្ទុះទាំងនោះបានបង្កការគំរាមកំហែងយ៉ាងខ្លាំងអស់ជាច្រើនទសវត្សរ៍ ដល់ប្រជាជន រស់នៅតាមតំបន់ព្រំដែន។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍។
អាជ្ញាធរមីន គូសបញ្ជាក់ថា កម្ពុជាមិនផលិត មិនស្តុកទុក និងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ និងមានការគ្រប់គ្រងត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ស្របតាមបទដ្ឋានអន្តរជាតិ។ ក្នុងន័យនេះ ការផ្សព្វផ្សាយ ដោយមិនមានប្រភពច្បាស់លាស់ ឬមិនមានការស៊ើបអង្កេត និងឆ្លៀតផ្ទាត់ត្រឹមត្រូវ អាចបង្កការភាន់ច្រឡំ និងអាច បង្កើនភាពតានតឹងដែលមិនចាំបាច់។
អាជ្ញាធរមីនបញ្ជាក់ថាបន្ថែមថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមប្រកបដោយតម្លាភាព ក្នុងយន្តការទ្វេភាគី និងអន្តរជាតិ ក្នុង ការបញ្ជាក់ការពិត និងការពារមិនឱ្យមានភាពភាន់ច្រឡំណាមួយ។ សកម្មភាពមីនមនុស្សធម៌ គួរបម្រើដល់ផល ប្រយោជន៍រួម ពោលគឺការពារប្រជាជន និងលើកកម្ពស់ស្ថិរភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។
អាជ្ញាធរមីនបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តសម្រាប់កិច្ចសហប្រតិបត្តិការ កិច្ចពិភាក្សា និងការលុប បំបាត់នូវសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបង្កការគំរាមកំហែងដល់អាយុជីវិតប្រជាជន និងសហគមន៍ក្នុងតំបន់ ព្រំដែន៕



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣