ព័ត៌មាន
រាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីជំរុញ ត្រួតពិនិត្យ និងតម្រង់ទិសការងារបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញ ត្រួតពិនិត្យ និងតម្រង់ទិសការងារ បូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព
គណៈកម្មការអន្តក្រសួងនេះ មានភារកិច្ចដូចខាងក្រោម៖
– ជំរុញយន្តការការពារស្លាកស្នាមប្រវត្តិសាស្ត្រ ដែលគាំទ្រដល់គុណតម្លៃជាសកលនៃបូជនីយដ្ឋានចងចាំ នៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព
– ពិនិត្យនិងសម្រេចលើគោលនយោបាយនិងផែនការយុទ្ធសាស្ត្រលើការអភិរក្ស ការស្រាវជ្រាវ ការអប់រំ
និងការផ្សព្វផ្សាយពីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព – ជំរុញយន្តការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រង ការការពារ ការថែរក្សា ការស្រាវជ្រាវ ការអប់រំនិងការផ្សព្វផ្សាយពីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព – ពិនិត្យនិងសម្រេចលើក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រង ថែរក្សា និងការពារបូជនីយដ្ឋាន ចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព រួមទាំងទីតាំងប្រវត្តិសាស្ត្រផ្សេងទៀតក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ
– ពិនិត្យនិងផ្តល់យោបល់លើការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទនិងនីតិវិធីនៃការ គ្រប់គ្រងការពារ ថែរក្សា អភិរក្ស និងអភិវឌ្ឍបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព
– ពិនិត្យនិងសម្រេចលើរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣