ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាពិនិត្យសេចក្តីព្រាងប្រកាសស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះ នាយកដ្ឋាន វិទ្យាស្ថានសាខា ក.ប.ប. រាជធានី ខេត្ត និងលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋាននៃក្រសួងពាណិជ្ជកម្ម»
ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រម «ពង្រឹង ជាជាងពង្រីក» ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងដើម្បីពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ និងក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាពិនិត្យសេចក្តីព្រាងប្រកាសស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះ នាយកដ្ឋាន វិទ្យាស្ថានសាខា ក.ប.ប. រាជធានី ខេត្ត និងលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋាន និង អគ្គលេខាធិការដ្ឋាននៃក្រសួងពាណិជ្ជកម្ម»។ កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាជាមួយនឹងប្រតិភូក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលាភូមិន្ទរដ្ឋបាល។
ក្រោយពីបានអនុវត្តការវិភាគមុខងារ ដែលជាកិច្ចការងារក្នុងវិធានគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានបន្តរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រសួង ស្ថាប័ន ដើម្បីពិនិត្យ និងពិភាក្សាទៅលើខ្លឹមសារ ព្រមទាំងទិដ្ឋភាពផ្សេងៗទៀត នៃសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ដើម្បីធ្វើយ៉ាងណាស្របទៅតាមគោលនយោបាយនៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងស្របតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី «រៀបចំផ្ទះ ឱ្យរៀបរយ» និង «ពង្រឹង ជាជាងពង្រីក»។
សេចក្តីព្រាងប្រកាសនេះ បានឆ្លងកាត់ការពិភាក្សាយ៉ាងហ្មត់ចត់ ទាំងការប្រមូលធាតុចូល និងមតិយោបល់ជាច្រើន ទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតអន្តរក្រសួង ដើម្បីធានាឱ្យការរៀបចំមុខងារ និងរចនាសម្ព័ន្ធក្រសួងពាណិជ្ជកម្ម កាន់តែមានភាពច្បាស់លាស់ មានសង្គតិភាព និងមានប្រសិទ្ធភាពខ្ពស់៕




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣