ព័ត៌មាន
អភិបាលរាជធានីភ្នំពេញ៖ ផ្លូវថ្មើរជើងចតុមុខទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិក្នុងមួយថ្ងៃប្រមាណ៨ទៅ ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ផ្លូវថ្មើរជើងចតុមុខ មិនត្រឹមតែជាកន្លែងដើរកម្សាន្តពេលរាត្រីដ៏ពេញនិយម និងមានការសម្តែងប្លែកភ្នែកប៉ុណ្ណោះទេ តែពេលនេះផ្លូវថ្មើរជើងក៏បានក្លាយជាទីតាំងផ្សព្វផ្សាយដ៏ពេញនិយមបំផុត។ ជាក់ស្តែងនៅចុងសប្ដាហ៍នេះផ្លូវថ្មើរជើងបានបង្ហាញសមទ្ធិផលជាតិ តួរយ៉ាងពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦ថែមទៀតផង។

ការថ្លែងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីបើកពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនតេជោមាស តេជោយ៉ត តាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង ថ្លែងទៀតថា ដើម្បីជំរុញឱ្យវិស័យទេសចរណ៍កាន់តែមានភាពកើតឡើងបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ។ ផ្លូវថ្មើជើងថ្មីនេះបានទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងមួយថ្ងៃប្រមាណ៨ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី ជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរចូលចិត្តមកកម្សាន្តជាងគេ និងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦នេះផងដែរ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣