ព័ត៌មាន
សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តច័ន្ទបុរីវង្ស និងសប្បុរសជននានា បានរៀបចំអំណោយផ្ដល់ជូនវីរកងទ័ព កំពុងឈរការពារបូរណភាពទឹកដីនៅទិសថ្មដា ភូមិភាគ៥។
សម្រាប់អំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមមានថវិកា ១០លានរៀលដែលជាបច្ច័យរបស់សម្តេចព្រះគ្រូចៅអធិការ, អង្ករមួយតោន, ទឹកក្រូច ១០កេស, មី ៥កេសធំ, ត្រីខ ៤កេស, សាប៊ូ ៥បាវធំ, ទឹកសុទ្ធ ៥០០កេស, អំបិល ១បាវធំ (៥០គីឡូក្រាម), ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកម្ទេស ២កេសធំ, សៀង ១កេសធំ, នំទ្រៀបបាយ ៣កេស, ថ្នាំផ្ដាសាយ ១កេស, ថ្នាំឈឺបំពង់ក ១កេស និងពងទាប្រៃ ១ពាន់គ្រាប់ ។
សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក មានព្រះបន្ទួលថា ការនាំយកអំណោយផ្ដល់ជូនដល់វីរកងទ័ពជាបន្តបន្ទាប់នេះ គឺបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តទៅដល់វីរកងទ័ព ដែលកំពុងឈរការពារបូរណភាពទឹកដី និងបានបង្ហាញពីកម្លាំងសាមគ្គីជាតិខ្មែរ ប្រឆាំងទៅនឹងអំពើឈ្លានពាន។
ជាមួយនេះ សម្ដេចព្រះសង្ឃនាយករងទី១ មានព្រះបន្ទួលបន្តថា បានបង្ហាញនូវជំនឿមុតមាំ ចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព នៅរដ្ឋធានីវ៉ស៊ីនតោន សហរដ្ឋអាមេរិក នឹងមានជំនួបជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ ក្នុងការស្ដារសន្តិភាពនៅកម្ពុជាឡើងវិញ ធ្វើប្រទេសកម្ពុជាមានភាពសុខសាន្តបញ្ចប់នូវសង្គ្រាមព្រំដែន ។
ក្នុងឱកាសនេះ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក មានព្រះបន្ទួលបួងសួង ដល់គុណព្រះរតនត្រៃ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងវត្ថុសក្តិសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សាប្រទេសកម្ពុជា ថ្នាក់ដឹកនាំ ប្រជាជន និងវីរកងទ័ពកម្ពុជា ជួបតែសេចក្តីសុខសេចក្តីចម្រើន និងបន្តរស់នៅក្នុងសន្តិភាពរហូតទៅ។
តំណាងវីរកងទ័ពនៅទិសថ្មដា បានសម្ដែងនូវក្តីដឹងគុណ និងអរព្រះគុណដល់សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក និងសប្បុរសជននានា ដែលតែងផ្ដល់ជំនួយគ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗជាហូរហែរ ជាមួយនឹងការលើកទឹកចិត្តដល់វីរកងទ័ពក្នុងបុព្វហេតុការពារបូរណភាពទឹកដី ហើយនេះគឺជាកម្លាំងចិត្តដល់ធំក្រៃលែង សម្រាប់កងទ័ពទាំងអស់ ។
គួរបញ្ជាក់ថា ជាបន្តបន្ទាប់ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក រួមទាំងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងសប្បុរសជន តែងតែនាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗទៅផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ និងអ្នកភៀសសឹក ដើម្បីបង្ហាញពីការចូលរួមជាមួយរាជរដ្ឋាភិបាល ទឹកចិត្តស្នេហារជាតិ សាមគ្គីជាតិ និងការពារទឹកដីឲ្យបានគង់វង់៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣