ព័ត៌មាន
កម្ពុជា រក្សាកំណើនជើងហោះហើរទ្វេទិសជាង១០ភាគរយ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ នៅក្នុងខែមករា និងកុម្ភៈ ដើមឆ្នាំ២០២៦នេះ ទទួលកំណើនជើងយន្តហោះហើរចេញចូលកម្ពុជា ក្នុងរង្វង់ជាង ១០ភាគរយ។
ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់BTV ថ្ងៃទី១៨ ខែកុម្ភៈ នេះថា បច្ចុប្បន្ន គ្រប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ទាំង៣៦ ដែលបានប្រតិបត្តិការបើកជើងហោះហើរចេញចូលកម្ពុជា មានស្ថិរភាព និងរក្សាកំណើនជើងហោះហើរបានល្អប្រសើរក្នុងនោះ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅរាជធានីភ្នំពេញ មានជើងយន្តហោះហើរ ចេញចូលជិត១០០០ជើង អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ទទួលជើងហោះហើរទ្វេទិស ប្រមាណ៤០០ជើង និងខេត្តព្រះសីហនុ ប្រមាណ៧០ជើង។

ឯកឧត្តម បានឱ្យដឹងបន្តថា ថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចរចា និងព្រម ព្រៀងជាមួយក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសអង់គ្លេស សហការជាមួយក្រុមហ៊ុនអាកាសចរណ៍នានាទៀត រួមគ្នាផ្សព្វផ្សាយលក់សំបុត្រយន្តហោះ ដឹកជញ្ជូនអ្នកដំណើរ និងទេសចរពីប្រទេសអង់គ្លេសមកប្រទេសកម្ពុជា ។
អ្នកដំណើរអន្តរជាតិ បានលើកឡើងថា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងអំឡុងពេលនេះ គឺហាក់មានភាពមមាញឹកខ្លាំង ក្នុងការទទួលជើងហោះចេញចូល។ អ្នកដំណើរទាំងនោះ បានសន្យាថានឹងជួយផ្សព្វផ្សាយពីកម្ពុជា ដែលមានទីតាំងទស្សនាច្រើន ពិសេសទិសដៅវិនិយោគ និងទេសចរណ៍នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តតាមដងទន្លេមេគង្គ ជាដើមគឺមានសក្តានុពល និងមានសុវត្ថិភាពល្អប្រសើរ។
របាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងឆ្នាំ២០២៥ តាមអាកាសយដ្ឋាន អន្តរជាតិធំៗទាំង៤នៅកម្ពុជា ទទួលបានអ្នកដំណើរអន្តរជាតិប្រមាណជិត៧លាននាក់ កើន១៣ភាគរយ ចំនួនជើងហោះហើរទេ្វទិសចេញចូលកម្ពុជា មានប្រមាណជាង៥៨០០០ជើង កើនឡើង១១ភាគរយ បើប្រៀបធៀបរយៈដូចគ្នាក្នុងឆ្នាំ២០២៤៕ អត្ថបទ៖ ស៊ុម សុខជា





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣