ព័ត៌មាន
កម្ពុជា-អាមេរិក វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយគ្នា និងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ
ភ្នំពេញ៖កម្ពុជា និងអាមេរិក បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ កំពុងរីកចម្រើនជាលំដាប់ជាមួយគ្នា និងបានប្ដេជ្ញា ជំរុញកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាបន្ថែមទៀតតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។
ការប្រកាសជំហរបែបនេះធ្វើឡើងក្នុងឱកាសជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្ដម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងជំនួបសម្ដែអការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក កាលពីរសៀលថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក) ក្នុងឱកាសសម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា តាមរយៈជំនួបនេះ ភាគីទាំងពីរ បានកោតសរសើរភាពជាដៃគូទ្វេភាគីអាមេរិក-កម្ពុជា ដែលកំពុងរីកចម្រើនជាលំដាប់ និងបានពិភាក្សាអំពីប្រធានបទជាច្រើន ក្នុងនោះរួមមានទាំងបញ្ហាព្រំដែនកម្ពុជា-ថៃផងដែរ ការប្រយុទ្ធប្រឆាំងប្រតិបត្តិការឆបោកអនឡាញ ដែលផ្តោតលើពលរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ក៏ដូចជាឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគ។
ក្នុងអំឡុងពេលកិច្ចប្រជុំនោះ លោកអនុរដ្ឋមន្ត្រី Landau បានសម្តែងការកោតសរសើរ ចំពោះការសម្រេចចិត្តរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ក្នុងនាមជាសមាជិកស្ថាបនិក និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីធ្វើឲ្យសន្តិភាពទាំងនៅតំបន់ហ្កាហ្សា និងកន្លែងផ្សេងទៀតមានភាពល្អប្រសើរឡើង៕




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣