ព័ត៌មាន
រដ្ឋមន្រ្តីការងារផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់ ប.ស.ស. ដើម្បីពង្រឹងកិច្ចសហការឱ្យល្អប្រសើរជូនដល់សមាជិក
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានលើកឡើងថា ក្នុងឆ្នាំ២០២៥ ប.ស.ស. បានបន្តរក្សានូវ “ដង្ហើមនវានុវត្តន៍” ដើម្បីក្លាយជាបង្អែកសន្តិសុខសង្គមដ៏រឹងមាំ ទំនើប និងផ្តល់ភាពកក់ក្តៅជូនមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ ប.ស.ស. កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃរបបសន្តិសុខសង្គម នៅតែជាបេសកកម្មស្នូលរបស់ ប.ស.ស. ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ២០២៤-២០៣៥ យុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកយកប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចធិបតី មកបញ្ជាក់ ប.ស.ស. ថា ជា “និមិត្តរូបសុខភាព” សម្រាប់ការរីកចម្រើនរបស់ប្រជាជន ដែលបានជួយកាត់បន្ថយបន្ទុកចំណាយ និងពង្រឹងស្ថិរភាពចំណូល។ ការដាក់ឱ្យដំណើរការ ប.ស.ស. ទាំង ៣ផ្នែក រួមមាន៖ ហានិភ័យការងារ, ថែទាំសុខភាព និងប្រាក់សោធន ពិតជាជួយសម្រាលបន្ទុកគ្រួសារដោយ “បងប្អូនរែក តែមិនទូល” ដូចពីអតីតកាល ដែល “បងប្អូនរែកផង និងទូលផង” នៅក្នុងន័យថា បន្ទាប់ពីធ្វើការនៅសហគ្រាស ក្រុមហ៊ុន រោងចក្រ រហូតដល់វ័យចូលនិវត្តន៍ បងប្អូននឹងទទួលបានប្រាក់សោធន ដើម្បីផ្គត់ផ្គង់ជីវភាពខ្លួនឯងផ្ទាល់ ដោយមិនចាំបាច់ត្រូវរស់នៅក្រោមការទំនុកបម្រុងរបស់កូនចៅដូចសម័យមុននោះទេ។
ដើម្បីធានាសេវាសន្តិសុខសង្គមឱ្យកាន់តែប្រសើរ និងនិរន្តរភាព ឯកឧត្ដមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដល់ ប.ស.ស. ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ផ្ដល់សេវាដល់សមាជិក ប.ស.ស. ទាំងជាង ៣,៥លាននាក់ និងបន្តពង្រឹងកិច្ចសហការល្អជាមួយមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស. ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាសេវាកម្មរហ័សឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនការសិក្សាស្រាវជ្រាវ និងផ្លាស់ប្តូរបទពិសោធ ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ទៅក្រុមគោលដៅថ្មីៗ។
គិតត្រឹមឆ្នាំ២០២៥ ប.ស.ស. បានចុះបញ្ជីក្រសួង ស្ថាប័ន សហគ្រាស គ្រឹះស្ថានថ្មី សរុបចំនួន ៤ពាន់ ២៧៨ បើធៀបនឹងឆ្នាំ២០២៤ មានការកើនឡើងប្រមាណជាង ១៦ភាគរយ និងមានសមាជិកសរុបចំនួនជាង ៧៣ម៉ឺននាក់។ បច្ចុប្បន្នភាព ក្រសួង ស្ថាប័ន សហគ្រាស គ្រឹះស្ថាន បើធៀបនឹងឆ្នាំ២០២៤ មានការកើនឡើងប្រមាណជាង ១៦ភាគរយ និងសមាជិកកើនឡើងប្រមាណជាង ៣០ភាគរយ៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ