ព័ត៌មាន
រដ្ឋមន្ត្រីធម្មការ៖ ក្រសួងបានដាក់ចេញនូវអភិក្រមស-៣ ដើម្បីសុខដុមនីយកម្មសាសនានៅក្នុងសង្គមកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ មានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ថ្លែងក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការ និងសាសនា ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបាននូវសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈជូនក្រសួង និងរាជរដ្ឋាភិបាលក្នុងឆ្នាំកន្លងទៅនេះ។
ឯកឧត្ដមបន្ថែមថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះក្រសួងធម្មការ និងសាសនាក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលបានបន្តអនុវត្តគោលនយោបាយ«លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា»នៅកម្ពុជា ដើម្បីបន្តពង្រឹងភាពជាពលរដ្ឋល្អក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ដើម្បីរក្សាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា, ការចូលរួមសហការលើកិច្ចការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការងារមនុស្សធម៌នោះ ក្រសួងធម្មការ និងសាសនាបានបង្កើតអភិក្រមស-៣ សម្រាប់វត្តអារាមក្នុងនោះមានដូចជា វត្តស្អាត វត្តស្វាង និងវត្តស្ងប់ ហើយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយសម្រាប់អនុវត្តតាមវត្តអារាមនៅទូទាំងប្រទេស។ វត្តអារាមទាំងអស់ក៏ជាកន្លែងសម្រាប់អនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល និងចូលរួមផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារ ការលុបបំបាត់អំពើហិង្សា ការទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាដើមផងដែរ៕
ដោយ៖ គង់ ឌិន









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣