ព័ត៌មាន
មហាជនសម្រុកចុះឈ្មោះចូលរួមព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ដើម្បីរួមគ្នាផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក
រំលេងតែ ១សប្ដាហ៍ជាងទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ នឹងមកដល់ ពោលគឺនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ស្របពេលមានកីឡាករ-កីឡាការិនី ទាំងអាជីព និងមហាជនជាច្រើន បានសម្រុកចុះឈ្មោះចូលរួមជាបន្ដបន្ទាប់ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ក៏ដូចជាការរួមគ្នាផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងស្រុក ពិសេសតំបន់ទេសចរណ៍ប្រាសាទប្រវត្ដិសាស្ដ្រនាទឹកដីដ៏ចំណាស់នេះតែម្ដង។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ បានបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ លើកទី២ នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្ដិភាព» ដែលនឹងចេញដំណើរពីទីស្ដីការក្រសួង ឆ្ពោះទៅទីរួមខេត្តតាកែវ ក្នុងគោលបំណងសំខាន់ៗមួយចំនួន ដូចជាការអបអរសាទរទិវានារីអន្ដរជាតិ ៨មីនា ជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ប្រាសាទភ្នំជីសូរ្យ និងបង្ហាញពីការឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ព្រមទាំងឧបត្ថម្ភសម្ភាសិក្សាដល់សិស្សានុសិស្សខ្វះខាតជាដើម។
យ៉ាងណាក្រោយមានកិច្ចប្រជុំត្រួតពិនិត្យទីតាំង និងតម្រាយផ្លូវ ក៏ដូចជាការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ មានប្រជាពលរដ្ឋយ៉ាងច្រើនបានចាប់អារម្មណ៍ និងចុះឈ្មោះ ជាក់ស្ដែងដំណាលនឹងការជូនដំណឹងរបស់ក្រសួងទេសចរណ៍ មានកីឡាករ-កីឡាការិនីរាប់រយនាក់ហើយ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ ។ ចំពោះការចុះឈ្មោះ គឺមិនតម្រូវឲ្យបង់ប្រាក់ឡើយ ហើយអ្នកចុះឈ្មោះ ៧០០នាក់ដំបូង នឹងទទួលបាអាវយឺតចំនួន ១ ខណៈអ្នកចុះឈ្មោះក្រោយលេខរៀងទី៧០០ ពុំទទួលបានអាវយឺតនោះទេ តែអាចចូលរួមបានដោយសេរី ហើយក៏នឹងទទួលបាននូវអាហារសម្រន់ ភេសជ្ជៈ និងអាហារសាមគ្គីថ្ងៃត្រង់ជុំគ្នា ក្រោយជិះដល់ទីរួមខេត្តតាកែវទៀតផង។
លោក សុខ វណ្ណា ប្រធាននាយកដ្ឋានសេវាកម្សាន្ត និងកីឡាទេសចរណ៍ បានបញ្ជាក់ថា ការរៀបចំលើនេះ មានសន្ទុះគាំទ្រកាន់តែខ្លាំងបើធៀបកាលពីឆ្នាំមុន ក្រោយមានសំណូមពរជាច្រើនពីអ្នកធ្លាប់ចូលរួម ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងរួសរាន់ចុះឈ្មោះឲ្យបានកាន់តែច្រើន ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់គោលដៅទេសចរណ៍ក្នុងស្រុកទាំងអស់គ្នា ពិសេសគោលដៅទេសចរណ៍ប្រវត្តិសាស្ដ្រ នៅតំបន់ប្រាសាទភ្នំជីសូរ្យតែម្ដង។
គួរដឹងថា ដើម្បីធានាការរៀបចំប្រព្រឹត្តទៅរលូន ក៏ដូចជាផ្ដល់នូវសុវត្ថិភាព និងភាពស្រស់ស្រាយដល់អ្នកចូលរួម កាលពីថ្មីៗ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានកោះប្រជុំដឹកនាំកិច្ចប្រជុំ និងត្រួតពិនិត្យជាក់ស្ដែង នៅតំបន់ប្រាសាទភ្នំជីសូរ្យ ដែលជាទីតាំងដ៏សំខាន់ ក្នុងចំណោមតម្រាយផ្លូវ ត្រៀមរៀបចំព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដែលនឹងចេញដំណើរពីទីស្ដីការក្រសួងទេសចរណ៍ កាត់តាមវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ រហូតដល់ស្ពានអាកាសភ្លោះសម្ដេចមហាបវរធិបតី បត់តាមផ្លូវជាតិលេខ២ ហើយបត់ចូលប្រាសាទភ្នំជីសូរ្យ ដើម្បីសម្រាក និងរៀបចំកម្មវិធីផ្សេងៗជាច្រើន រួមទាំងការឡើងទៅកាន់ប្រាសាទនៅលើកំពូលភ្នំកម្ពស់ ១៣០ម៉ែត្រ តាមជណ្ដើរបុរាណចំនួន ៤០២កាំ ។ ប៉ុន្ដែសម្រាប់អ្នកមិនអាចដើរឡើងបាន ក៏អាចធ្វើដំណើរតាមផ្លូវបេតុង និងជណ្ដើរពីផ្នែកខាងក្រោយក៏បាន។ បន្ទាប់មកក្បួននឹងបន្ដដំណើរ ទៅទីរួមខេត្ត នៅចំណុចបឹងតាកែវ ដើម្បីប្រារព្ធពិធីបិទតែម្ដង៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ