ព័ត៌មាន
ក្រសួងកសិកម្ម ច្រានចោលការផ្សាយបំភ្លៃការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងកំណើនផលិតកម្មស្រូវកម្ពុជា ក្នុងចេតនាបង្ខូចទីផ្សារកសិផលរបស់កម្ពុជា
ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាស ច្រានចោលការផ្សាយបំភ្លៃការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងកំណើនផលិតកម្មស្រូវកម្ពុជា ក្នុងចេតនាបង្ខូចទីផ្សារកសិផលរបស់កម្ពុជា។ នេះបើតាមសេចក្ដីបំភ្លឺរបស់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់។
ការចេញបំភ្លឺនេះក្រោយមានការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ពាក់ព័ន្ធនឹងកំណើនផលិតកម្មស្រូវក្នុងឆ្នាំ២០២៥ របស់កម្ពុជា។
អ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងថា ថ្មីៗនេះសារព័ត៌មាន The Nation Thailand បានចុះផ្សាយអំពីរបាយការណ៍ Rice Outlook – February 2026 របស់ក្រសួងកសិកម្មអាមេរិក (USDA) ដែលបានបង្ហាញពីការកើនឡើងនៃបរិមាណផលស្រូវរបស់កម្ពុជា ហើយបានសន្និដ្ឋានថា កំណើននេះគឺដោយសារការបង្កើនការប្រើប្រាស់ជី និងការប្រើប្រាស់ពូជស្រូវ Hybrid។
ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា នៅក្នុងការចុះផ្សាយនោះ The Nation Thailand បានបន្ថែមពាក្យ «ជីគីមី» ដែលមានខ្លឹមសារឃ្លាតចាកពីរបាយការណ៍ដើម។ ការចុះផ្សាយបែបនេះ បង្កឱ្យមានការយល់ឃើញជាអវិជ្ជមានមកលើការប្រើប្រាស់ធាតុចូលក្នុងវិស័យកសិកម្ម ព្រមទាំងអាចប៉ះពាល់ដល់ប្រជាកសិករ និងទីផ្សារកសិផលរបស់កម្ពុជា។
ក្រសួងកសិកម្មក៏សូមយកឱកាសនេះបញ្ជាក់បន្ថែមអំពីការកើនឡើងនៃផលិតកម្មស្រូវរបស់កម្ពុជានាពេលថ្មីៗនេះដូចខាងក្រោម៖
• ការប្រើប្រាស់ពូជស្រូវ៖ កម្ពុជាមិនមានការអនុវត្តដាំដុះប្រភេទពូជស្រូវ Hybrid នោះទេ។ ការអភិវឌ្ឍវិស័យកសិកម្មរបស់យើងពឹងផ្អែកលើប្រភេទពូជស្រូវធម្មតា (Non-hybrid varieties) ដែលត្រូវបានកែលម្អ និងមានការប្រើប្រាស់ជាយូរមកហើយ។
• ការប្រើប្រាស់ជីកសិកម្ម និងកំណើនផលិតកម្មស្រូវ៖ ផលិតកម្មស្រូវរបស់កម្ពុជាបានកើនឡើងប្រមាណ ១លានតោន ក្នុងឆ្នាំ២០២៥។ កំណើននេះបានកើតចេញពីការពង្រីកផ្ទៃដីដាំដុះ ភាពប្រសើរឡើងនៃបច្ចេកទេសដាំដុះនិងការគ្រប់គ្រងសមាសភាពចង្រៃ ភាពអំណោយផលល្អនៃរបាយទឹកភ្លៀង និងការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីកត្តាអាកាសធាតុ ជាជាងមកពីការដាំដុះប្រភេទពូជ Hybrid ឬការកើនឡើងនៃការប្រើប្រាស់ជីកសិកម្ម។
ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា«ទិន្នន័យផ្លូវការបានបង្ហាញថាការនាំចូលជីកសិកម្មរបស់កម្ពុជាមានការធ្លាក់ចុះនៅក្នុងឆ្នាំ២០២៥កន្លងមកនេះ»៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣