ព័ត៌មាន
ក្រុមអ្នកនយោបាយសភាស្ត្រីកម្ពុជា ជួបប្រជុំជាមួយ តំណាងអង្គការ UN Women និងUNFPA ប្រចាំកម្ពុជា ដើម្បីពិភាក្សាលម្អិតពីខ្លឹមសារកម្មវិធី «សភាត្រាប់» ដើម្បីពង្រឹងសមត្ថភាពដឹកនាំដល់យុវតី
ភ្នំពេញ៖ ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រីនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានបន្តកិច្ចប្រជុំពិភាក្សាយ៉ាងស៊ីជម្រៅលើខ្លឹមសារឯកសារ ដើម្បីត្រៀមរៀបចំកម្មវិធី “សភាត្រាប់” ក្នុងគោលដៅបណ្តុះបណ្តាល និងជំរុញយុវតីកម្ពុជាឱ្យឈានជើងចូលក្នុងវិស័យនយោបាយ និងភាពជាអ្នកដឹកនាំ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមការដឹកនាំរបស់ លោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការ ទី៦ និង លោកជំទាវ សាន្ត អារុណ សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា ដោយមានការចូលរួមពីតំណាងអង្គការ UN Women និង UNFPA ប្រចាំកម្ពុជា។
កម្មវិធី “សភាត្រាប់” ដែលគ្រោងនឹងអនុវត្តនាពេលខាងមុខនេះ គឺជាកម្មវិធីសាកល្បងលើកទី១ ដែលនឹងផ្តល់ឱកាសឱ្យស្ត្រីវ័យក្មេងមកពីសាកលវិទ្យាល័យនានា បានមកកាន់វិមានរដ្ឋសភា ដើម្បីសិក្សាពីបទពិសោធន៍ជាក់ស្តែង។ យុវតីដែលចូលរួមនឹងមានឱកាសសិក្សាផ្ទាល់ពីតួនាទីរបស់សមាជិកសភាស្ត្រី និងសមាជិកសភាវ័យក្មេងក្នុងការបំពេញភារកិច្ចស្នូលសំខាន់ៗមួយចំនួនរួមមាន៖ ការធ្វើច្បាប់ ការធ្វើជាតំណាងឱ្យពលរដ្ឋ និងការតាមដានការអនុវត្តច្បាប់ ក៍ដូចជាមុខងារការទូតសភាជាដើម។
គួររំលឹកផងដែរថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ក្រុមអ្នកនយោបាយសភាស្ត្រីកម្ពុជា បានសម្រេចជោគជ័យគួរអោយកត់សំគាល់ក្នុងយុទ្ធនាការ girl2leader នៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឱ្យក្មេងស្រីហ៊ានសុបិន្តក្លាយជាអ្នកដឹកនាំ។ ដោយឡែក កម្មវិធី “សភាត្រាប់” គឺជាការវិវត្តទៅមុខមួយកម្រិតទៀតដែលប្តូរពីការចែករំលែកបទពិសោធន៍មកជាការផ្តល់បទពិសោធន៍ជាក់ស្តែងក្នុងបរិយាកាសសភាពិតៗ។
កម្មវិធី “សភាត្រាប់” គឺជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ទទួលបានការគាំទ្រផ្នែកថវិកា និងបច្ចេកទេសពីអង្គការ UN Women និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)។
លោកស្រី Sandra Bernklau តំណាងអង្គការដៃគូ បានចូលរួមផ្តល់យោបល់យ៉ាងសកម្ម ដើម្បីធានាថាឯកសារត្រៀមរៀបចំកម្មវិធីនេះ មានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់យុវជន។
ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី រំពឹងយ៉ាងមុតមាំថា កម្មវិធី “សភាត្រាប់” នឹងក្លាយជាវេទិកាគន្លឹះក្នុងការកសាងយុវជនជំនាន់ក្រោយ ជាពិសេសស្ត្រីវ័យក្មេង ឱ្យកាន់តែមានទំនុកចិត្ត និងមានចំណេះដឹងទូលំទូលាយ ក្នុងវិស័យនយោបាយ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព៕










-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង