ព័ត៌មាន
រដ្ឋមន្រ្តីការងារជំរុញឱ្យមន្ត្រីបន្តពង្រីកទីផ្សារការងារក្រៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់ និងពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំឱ្យមន្ត្រីក្រោមឱវាទ និងភាគីពាក់ព័ន្ធ ត្រូវបន្តពង្រីកទីផ្សារការងារនៅក្រៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ លក្ខខណ្ឌការងារល្អ និងមាននិងញក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងការងារក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ មានចំនួនប្រមាណជាង ៤៣ម៉ឺននាក់ ដោយបានបញ្ជូនប្រាក់បញ្ជើមកក្នុងប្រទេសវិញប្រមាណ ១ពាន់ ៨៦០លានដុល្លារ។ ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងបម្រើការនៅក្រៅប្រទេសនោះ រួមមាន៖ ប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត និងអ៊ីស្រាអែលជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងដោយណែនាំដល់មន្រ្តីក្រោមឱវាទ បន្តពង្រឹង និងពង្រីកការផ្តល់សេវាការងារ សេវាប្រឹក្សាយោបល់ និងមគ្គទេសក៍អាជីព ការផ្សព្វផ្សាយព័ត៌មានទី ផ្សារការងារ ការតម្រង់ទិសមុនចូលទីផ្សារការងារ និងការបន្តរៀបចំព្រឹត្តិការណ៍ការងារ រួមមាន ទីផ្សាការងារ ពិព័រណ៍ការងារ និងការផ្គូផ្គង និងសម្ភាសការងារ និងការពង្រឹងប្រសិទ្ធភាពនៃដំណើរការប្រព័ន្ធឆ្លើយតបបន្ទាន់ ១២៩៧ ដល់សាធារណៈ និងជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។ ឯកឧត្តម ក៏បានឱ្យបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ ការគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅក្រៅ ប្រទេស និងយន្តការសមាហរណកម្មជនទេសន្តរប្រវេសន៍ការងារខ្មែរប្រកបដោយប្រសិទ្ធភាពនិងចីរភាព។

ឯកឧត្តម ហេង សួរ ក៏ណែនាំឱ្យបន្តរៀបចំ ផលិត និងផ្សព្វផ្សាយរបាយការណ៍អង្កេត និងឯកសារសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងតម្រូវការទីផ្សារ ការងារ ជាពិសេសទស្សនវិស័យមុខរបរ និងការងារឱ្យបានទៀងទាត់ និងកាន់តែគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ព័ត៌មានទីផ្សារការងារឱ្យបានគ្រប់ជ្រុងជ្រោយដល់អ្នកស្វែងរកការងារ កម្មករនិយោជិត និយោជក អ្នកផ្តល់ការ បណ្តុះបណ្តាល និងសាធារណជន៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣