ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំពេទ្យ TYDA ពិនិត្យព្យាបាលជំងឺពលរដ្ឋជាង ៤ពាន់គ្រួសារ នៅខេត្តកំពង់ស្ពឺ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យយុវជនស្ម័គ្រ ចិត្តសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋចំនួនជាង ៤ពាន់គ្រួសារ នៅក្នុងខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ។

ក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺពលរដ្ឋពលរដ្ឋ ស្ថិតក្នុងបរិវេណវិទ្យាល័យហ៊ុន សែនចាន់ថ្នាល ភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សកម្មភាពរបស់ក្រុមគ្រូពេទ្យ TYDA គឺស្របទៅនឹងកម្ម វិធីនយោបាយរបស់រាជរដ្ឋាភិបាល លើការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយគ្មានការ រើសអើងនិន្នាការនយោបាយ វណ្ណៈ ពណ៌សម្បុរ គឺខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់រូប មានសុខភាពល្អ ដើម្បីចូលរួមកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

លោកជំទាវបណ្ឌិត បានបន្តថា ទន្ទឹមនឹងការពង្រឹងនូវគុណភាពវិស័យសុខាភិបាលនេះ រាជរដ្ឋាភិ បាលអាណត្តិថ្មីនេះ គ្រោងបង្កើតឲ្យមានមន្ទីរនៅថ្នាក់តំបន់ មានគ្រឿងបរិក្ខាពេទ្យទំនើបៗ និងល្អៗ ការវះ កាត់ធំៗ ពីលើមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលមានស្រាប់ កាន់ងាយស្រួលឱ្យពលរដ្ឋទៅរកសេវាសុខាភិបាល ។
លោកជំទាវបណ្ឌិត បានបន្ថែមថា សម្រាប់សកម្មភាពពិនិត្យព្យាបាលជំងឺពលរដ្ឋនៅថ្ងៃនេះ មានគ្រូពេទ្យចំនួនជាង៤០០នាក់ ក្នុងនោះមានជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូ រោគស្រ្តី ជំងឺភ្នែក ជំងឺបេះដូង ជំងឺកុមារ ជំងឺត្រចៀក ច្រមុះ បំពងក សើស្បែក សន្លាក់ ឫសដូងបាត វះកាត់តូច ថតអិចស្រេ (X-Ray) និងជំងឺមួយចំនួនទៀត ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គិតត្រឹមដើម ឆ្នាំ២០២៦នេះ TYDA បានជួយពិនិត្យព្យាបាលជំងឺជូនពលរដ្ឋនៅខេត្តកំពង់ស្ពឺ បានចំនួន៦ដង សរុបពល រដ្ឋជាង ២ម៉ឺននាក់។
ក្នុងពេលទៅទទួលការពិនិត្យព្យាបាលជំងឺ ប្រជាពលរដ្ឋបានសម្ដែងការពេញចិត្ត ចំពោះសកម្មភាពនេះ ដែលបានជួយកាត់បន្ថយលើការចំណាយរបស់ពួកគេ លើការថែទាំសុខភាព។
គួរបញ្ជាក់ថា សម្រាប់ពលរដ្ឋទាំងជាង ៤ពាន់គ្រួសារ មកទទួលសេវាពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនេះ មានមកពីក្រុងឧដុង្គម៉ែជ័យ ស្រុកឱរ៉ាល់ ស្រុកខ្ពង និងស្រុកសាមគ្គីមុន្នីជ័យ៕ អត្ថបទ បាន សុខរិទ្ធិ











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣