ព័ត៌មាន
រដ្ឋមន្រ្តីការងារ ចាត់ទុកកម្មការិនីគឺជា “វីរនារី” និងលើកទឹកចិត្តឱ្យរួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកម្មការិនីបន្ថែមទៀត
ស្របពេលដែលកម្ពុជាអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា កម្មការិនីគួរតែត្រូវបានចាត់ទុកជា “វីរនារី” ពីព្រោះពួកគាត់ពិតជាបានលះបង់ជាច្រើន រាប់ទាំងការជួយការងារផ្ទះ មើលថែរក្សាកូន ឪពុកម្តាយ រកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារដើម្បីលើកកម្ពស់ជីវភាព ជួយដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ហេតុនេះ ការលើកកម្ពស់សិទ្ធិសេរីភាព លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារ សម្រាប់កម្មករនិយោជិត ជាពិសេសស្រ្តីគឺជាការងារចាំបាច់ និងអាទិភាពមួយ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និបាតផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) និងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” នៅព្រឹកថ្ងៃទី៨ ខែមីនានេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការអបអរសាទរទិវានារី ៨ មីនា មិនមែនគ្រាន់តែដើម្បីជានិមិត្តរូបនោះទេ តែជាការអបអរសារទរនឹងសមិទ្ធផលឆ្នាំចាស់ និងការតម្រង់ទិសសម្រាប់បេសកកម្មឆ្នាំថ្មី២០២៦ របស់ CCNU ជាពិសេសគឺជាការជួបជុំ ដើម្បីរឹតចំណងសាមគ្គីភាព បង្កើនភាពស្និទ្ធស្នាល សម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងផ្សារភ្ជាប់គុណតម្លៃរបស់ស្ត្រីកម្ពុជាក្នុងសហជីព ការថែរក្សាសុខសន្តិភាព និងការកសាងមាតុភូមិឱ្យរីកចម្រើនដូចបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសហជីព អង្គការវិជ្ជាជីវៈផ្សេងទៀត និងកម្មករនិយោជិតទាំងអស់ ឱ្យបង្កើនកិច្ចសហការគ្នាក្នុងការរាយការណ៍ពីការរំលោភបំពានសិទ្ធិសេរីភាព លក្ខខណ្ឌការងារ ផលប្រយោជន៍ ឬភាពមិនប្រក្រតីនានា ទៅដល់ក្រុមអធិការកិច្ច ឬមន្រ្តីផ្សះផ្សារដោះស្រាយវិវាទការងារ របស់ក្រសួងការងារដើម្បីអន្តរាគមន៍ជាបន្ទាន់ ព្រោះថាមានតែបងប្អូននៅមូលដ្ឋានទេដែលជាភ្នែក ច្រមុះ ត្រចៀករបស់ក្រសួង។
បន្ថែមពីនេះ ក៏ត្រូវបង្កើនការជ្រើសរើសយកយន្តការដោះស្រាយបញ្ហានៅកន្លែងការងារ រវាងនិយោជក និងកម្មករនិយោជិត តាមរយៈការចាប់ដៃគូជាមួយរាជរដ្ឋាភិបាល ក្រសួងការងារ ក៏ដូចជាយន្តការកិច្ចសន្ទនាសង្គម និងត្រីភាគីរបស់ ILO ដែលវាប្រសើរជាងការជ្រើសរើសយកការ “បិទផ្លូវ” ដែលមិនអាចដោះស្រាយបញ្ហាបាន តែបង្កការប៉ះពាល់ដល់សិទ្ធិអ្នកដទៃថែមទៀតផង៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣