ព័ត៌មាន
សមត្ថកិច្ចចុះរដ្ឋបាលត្រួតពិនិត្យទីតាំងស្នាក់នៅ១៣៤ទីតាំង ក្នុងរាជធានីភ្នំពេញ រកឃើញជនបរទេសខុសច្បាប់ មួយចំនួនពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះរដ្ឋបាលពិនិត្យទីតាំងស្នាក់នៅ១៣៤ទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រកឃើញជនបរទេសខុសច្បាប់មួយចំនួន ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន, ស្នាក់នៅដោយខុសច្បាប់ និងលបលួចឆ្លងដែនមកកម្ពុជាដោយខុសច្បាប់ ។
ការបន្តចុះពិនិត្យរដ្ឋបាលទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមការដឹកនាំដោយលោកអភិបាលរងរាជធានីភ្នំពេញ០៣រូប ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ , កម្លាំងកងរាជអាវុធហត្ថរាជធានី , និងអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋានខណ្ឌចំនួន០២ គឺខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ ។
ជាលទ្ធផល កម្លាំងអាជ្ញាធរចម្រុះ បានត្រួតពិនិត្យលើជនបរទេសសរុប៥៩៨នាក់ (ស្រី១៦៧នាក់) ដោយក្នុងចំណោមជនបរទេសមួយចំនួន ត្រូវបានរកឃើញថា មានពាក់ព័ន្ធបទល្មើសទាំង០៣ខាងលើ ក៏ត្រូវបានឃាត់ខ្លួន អមដោយការដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនធំផងដែរ។ ក្នុងការពិនិត្យរដ្ឋបាលនេះដែរ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពុំបានរកឃើញថាមានទីតាំងណាមួយ ឬជនបរទេសណាម្នាក់ ជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) នោះឡើយ ។
បច្ចុប្បន្ន ជនសង្ស័យជាជនបរទេស និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕ លីហេង







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣