ព័ត៌មាន
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន៧វត្ត,ចែកអំណោយដល់យាយជីតាជី និងប្រជាពលរដ្ឋ នៅស្រុកស្វាយលើ ខេត្តសៀមរាប
សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន៧វត្ត,ចែកអំណោយដល់យាយជីតាជីចំនួន១០០នាក់ និងប្រជាពលរដ្ឋ ៥៧៨
គ្រួសារ ដែលពីធីនេះប្រារព្ធឡើងនៅបរិវេនវត្តរតនៈ ហៅ(វត្តចាស់) ស្ថិតក្នុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ពីធីនេះ ក៏បានរៀបចង្ហាន់ប្រគេនព្រះសង្ឃ និងរៀបចំអាហារថ្ងៃត្រង់សម្រាប់យាយជីតាជី និងប្រជាពលរដ្ឋដែលបានចូលរួមផងដែរ។
នាឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានឧទ្ទេសកុសលផលបុណ្យទាំងអស់ដែលបានធ្វើនៅថ្ងៃនេះ ទៅដល់វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងបួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន ១៨៥នាក់,ចែកវ៉ែនតាចំនួន៥១០,ថ្នាំបន្តក់ភ្នែកចំនួន៦៤០ និងចែករទេះរុញសម្រាប់ជនពិការចំនួន៥គ្រឿង។
ទេយ្យវត្ថុសម្រាប់១វត្តៗទទួលបាន៖
១-អង្ករ១តោន
២-មី៣០កេសតូច
៣-ត្រីងៀត១០គីឡូក្រាម
៤-សាច់ក្រក១០គីឡូក្រាម
៥-សាច់ផាត់១០គីឡូក្រាម
៦-ទឹកដោះគោខាប់២កេស
៧-កាហ្វេ៥កញ្ចប់ធំ
៨-តែ២គីឡូក្រាម
៩-ស្ករស១បេ
១០-អំបិល១បេ
១១-ទឹកត្រី៥យួរ
១២-ទឹកស៊ីអ៊ីវ៥យួរ
១៣-ទឹកម្ទេស៥យួរ
១៤-ទឹកសៀង៥យួរ
១៥-សាប៊ូដុំ១០០ដុំតូច
១៦-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត
១៧-ប្រេងកូឡា១០០ដប
១៨-ប្រេងខ្យល់១០០ដប
១៩-ថ្នាំពេទ្យ២០ប្រអប់
២០-ស្លាដក់៦៩
២១-សាប៊ូម្ស៉ៅ១០កញ្ចប់
២២-បច្ច័យ២លានរៀល
២៣-បច្ច័យប្រគេនព្រះសង្ឃ១អង្គ ១០ម៉ឺនរៀល។
កញ្ចប់អំណោយសម្រាប់យាយជីតាជីរួមមាន៖
១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់
២-ថ្នាំដុសធ្មេញ ១ទីប
៣-ច្រាសដុសធ្មេញ១
៤-ប្រេងកូឡា ១ដបតូច
៥-ប្រេងខ្យល់មួយ ១ដបតូច
៦-សាប៊ូដុសខ្លួន ១ដុំតូច
៧-សាប៊ូកក់សក់ ១២កញ្ចប់
៨-សាប៊ូបោកខោអាវ ១កញ្ចប់
៩-ក្រណាត់ស ១ដុំ
១០-ក្រមា១
១១-កន្សែងធំ១
១២-ភួយ១
១៣-កាហ្វេ ១កញ្ចប់ធំ
១៤-នំធុង ១ធុង
១៥-ស្ករស ១គីឡូក្រាម
១៦-តែ១កញ្ចប់
១៧-ទឹកដោះគោខាប់ ២កំប៉ុង
១៨-ស្បែកជើងផ្ទាត់ ១គូ
១៩-ថវិកា ៤០,០០០រៀល
ម៉ឺនរៀល។
អំណោយសម្រាប់បងប្អូនប្រជាពលរដ្ឋ៥៧៨គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖
១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់
២-ថ្នាំដុសធ្មេញ១ទីប
៣-ច្រាសដុសធ្មេញ ១
៤-ប្រេងកូឡា ១ដបតូច
៥-ប្រងខ្យល់ ១ដបតូច
៦-ធូបមួស ១ប្រអប់
៧-ពិល ១
៨-សាប៊ូដុសខ្លួន ១ដុំ
៩-សាប៊ូកក់សក់ ១២កញ្ចប់
១០-សាប៊ូបោកខោអាវ ១កញ្ចប់
១១-សំឡីអនាម័យនារី ១ដុំ
១២-ក្រមា ១
១៣-កន្សែង ១
១៤-សារុង ១
១៥-មុង ១
១៦-ភួយ ១
១៧-អង្រឹង ១
១៨-អាវភ្លៀង ១
១៩-កន្ទេល ១
២០-នំស្រួយលីលី ១កញ្ចប់ធំ
២១-ទឹកដោះគោខាប់ ២កំប៉ុង
២២-ទឹកស៊ីអ៉ីវ១យួរ
២៣-មី ១កេស
២៤-ត្រីខ ១យួរ
២៥-ធុងទឹកចំណុះ៣៥លីត្រ ចំនួន១ធុង
២៦-អង្ករ២៥គីឡូ (១បាវ)
២៧-ថវិកា ៤០,០០០រៀល៕








































-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន2 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ