ព័ត៌មាន
អ្នកនាំពាក្យ៖ ការហក់ឡើងតម្លៃប្រេង អាចនឹងប៉ះពាល់ទំនិញផលិតក្នុងស្រុក តិចតួចជាងទំនិញនាំចូល
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងថា ការហក់ឡើងតម្លៃប្រេងឥន្ធនៈលើទីផ្សារ វានឹងអាចប៉ះពាល់ដល់ទំនិញលើទីផ្សារ ជាពិសេស ទំនិញដែលនាំចូលនឹងអាចហក់ឡើងខ្ពស់ ខណៈដែលមុខទំនិញផលិត និងវេចខ្ចប់នៅក្នុងស្រុកនឹងប៉ះពាល់ដូចគ្នា តែនៅក្នុងកម្រិតតិច តូច។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ BTV ស្តីអំពីតម្លៃទំនិញនាំចូល និងទំនិញដែលផលិត និងវេចខ្ចប់ក្នុងស្រុក នាពេលបច្ចុប្បន្ននេះថា ជុំវិញបញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់ មជ្ឈិមបូព៌ានេះ នឹងធ្វើឱ្យថ្លៃទំនិញសព្វសារពើ នឹងឡើងថ្លៃ ជាពិសេសមុខទំនិញដែលនាំចូលសម្រាប់បម្រើទីផ្សារក្នុងស្រុក ព្រោះបញ្ហា តម្លៃដឹកជញ្ជូន និងតម្លៃធានារ៉ាប់រងការដឹកជញ្ជូនជាអន្តរជាតិនឹងកើនឡើង។
ឯកឧត្តម បន្ថែមថា ស្របពេលនេះដែរ អ្វីដែលជាភ័ព្វសំណាង, កម្ពុជាកំពុងក្លាយខ្លួនជាប្រទេសផលិតជាបណ្តើរៗ ជាក់ស្តែង បន្ទាប់ពីការផ្ទុះជម្លោះព្រំដែនកម្ពុជា-ថៃ, ប្រជាជនកម្ពុជាបានធ្វើពហិការមិនប្រើផលិតផលថៃ ក្នុងនោះចលនានៃសកម្មភាពអាជីវកម្ម ក្នុងស្រុកក៏បានកើតឡើងយ៉ាងផុលផុស ផលិតនិងកែច្នៃគ្រឿងបរិភោគ-ឧបភោគ និងចំណីអាហារផ្សេងៗ បានកើតឡើងជាបន្តបន្ទាប់ ចំពោះផលិតផលមួយចំនួន ក៏បានឆ្លើយតបទៅនិងសេចក្តីត្រូវការក្នុងស្រុកផងដែរ។ ដូច្នេះចំពោះទំនិញដែលយើងមាន ទោះបីការ ផលិតត្រូវការប្រេង ក៏ប៉ុន្តែកំណើននៃទឹកប្រាក់ ឬតម្លៃ វាមិនធំដូចទំនិញដែលនាំចូលនោះទេ។ ឯកឧត្តម លើកឡើងបន្ថែមថា នៅក្នុង រយៈពេលខ្លីនេះ យើងពុំទាន់ឃើញឥទ្ធិពលអវិជ្ជមានណាមួយកើតឡើងនោះទេ ប៉ុន្តែនៅក្នុងរយៈពេលវែង គឺអាចឆ្លុះបញ្ចាំងអំពីថ្លៃលើ ទីផ្សារ ដែលកើតឡើងដោយសារបញ្ហាប្រេងឥន្ធនៈនេះ។ (ចំពោះទំនិញទាំងអស់នេះដែលយើងមាន ថ្វីត្បិតការផលិតនៅពឹងពាក់ប្រេង ប៉ុន្តែកំណើននៃទឹកប្រាក់ឬក៏ថ្លៃ វាប្រាកដជាមិនសូវជាធំ ដូចទំនិញដែលនាំចូលទេ) ។
លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា លើកឡើងថា ជុំវិញទំនិញដែលផលិតក្នុងស្រុក បន្ទាប់ពី ប្រជាជនកម្ពុជាធ្វើពហិការមិនប្រើផលិតផលថៃ ឃើញថា សហគ្រាសជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ហើយនៅក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះ យើងនឹងមានផលិតផលកាន់តែច្រើនថែមទៀត បន្ទាប់រោងចក្រថ្មីៗដាក់ឱ្យដំណើរការបន្ថែម។ តែទោះយ៉ាងណា នៅក្នុង កាលៈទេសៈនេះ ពិភពលោកកំពុងជួបប្រឈមបញ្ហាប្រេងឥន្ធនៈ ដែលនឹងធ្វើឱ្យអតិផរណាទំនិញហក់ឡើងថ្លៃ ក្នុងនោះសម្រាប់កម្ពុជា វិញ មកដល់ពេលនេះមិនទាន់មានផលប៉ះពាល់នៅឡើយ ប៉ុន្តែបើបញ្ហាសង្គ្រាមនេះនៅអូសបន្លាយ ទំនិញគ្រប់ប្រភេទនឹងហក់ឡើង ថ្លៃជាមិនខាន។(បច្ចុប្បន្ននេះយើងមិនទាន់មានផលប៉ះពាល់អីទេ ក៏ប៉ុន្តែក្នុងរយៈពេល១០ ទៅ១៥ទៅមុខ យើងនឹងមានការឡើងថ្លៃទំនិញខ្លះហើយ) ។
ឯកឧត្តម ប៉ែន សុវិជាតិ សង្កត់ធ្ងន់ថា បន្ទាប់ពីការផ្ទុះឡើងបញ្ហាប្រេងសាំងនេះ ក្រសួងពាណិជ្ជកម្មដាក់វិធានថ្មីៗបន្ទាន់ ដើម្បីរក្សា ប្រភពផ្គត់ផ្គង់សម្រាប់ការចែកចាយទីផ្សារក្នុងស្រុក និងការចេញសេចក្តីណែនាំ អនុវត្តតឹងរឹងលើស្ថានីយ៍ ឬដេប៉ូនៅទូទាំងប្រទេស មិន ឱ្យដំឡើងថ្លៃហួសហេតុ បញ្ហានេះក្រសួងតាមដានជាប្រចាំ ជាពិសេសការបើកឬបិទស្ថានីយ៍របស់ខ្លួនមិនសមស្របណាមួយ ដើម្បីទុក លក់នៅពេលប្រេងឡើងថ្លៃ៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន5 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ