ព័ត៌មាន
ក្រុមអធិការកិច្ចអន្តរក្រសួង បើកប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការងារ។
នៅក្រោយចប់កិច្ចប្រជុំ កាលពីរសៀលថ្ងៃទី១៦ មីនា ឆ្នាំ២០២៦កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរឱ្យដឹងថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ តំណាងឱ្យក្រសួងពាក់ព័ន្ធចំនួន ៧ រួមមាន៖ ១. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ២. ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ៣. ក្រសួងបរិស្ថាន, ៤). ក្រសួងទេសចរណ៍, ៥. ក្រសួងសុខាភិបាល, ៦. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង៧. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
នៅក្នុងអង្គប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការបន្តជំរុញយន្តការអធិការកិច្ចអន្តរក្រសួងនេះ ដោយហេតុថាយន្តការនេះ នឹងជួយបង្កើនអត្រាអនុលោមភាព ដែលជាកត្តាស្នូលមិនអាចខ្វះបានក្នុងការជ្រោមជ្រែងភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារសកល ជាពិសេសត្រៀមលក្ខណៈក្នុងបរិបទដែលកម្ពុជានឹងត្រូវចាកចេញពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅក្នុងឆ្នាំ២០២៩ខាងមុខ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការចុះធ្វើអធិការកិច្ចរួមគ្នាដោយអន្តរក្រសួងក្នុងពេលតែមួយនេះ គឺជាការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការរំខានដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលកត្តានេះនឹងរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុត។
ក្រសួងការងារ បានបញ្ជាក់ថា យន្តការនេះកើតចេញពីការដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់របស់រាជរដ្ឋាភិបាល សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលបានប្រកាសនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ (ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩) និងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ (ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣)។ ក្នុងចំណោមប្រធានបទទាំង១៥ នៃវិធានការកែទម្រង់ ប្រធានបទទី៦ គឺផ្តោតសំខាន់លើ “ការពិនិត្យ និងរៀបចំជាបញ្ជីស្ថាប័ន និងពេលវេលាចុះពិនិត្យនៅតាមរោងចក្រ” ដើម្បីបង្កើនប្រសិទ្ធភាពអធិការកិច្ច និងដោះស្រាយបញ្ហារំខានដែលវិស័យឯកជនធ្លាប់ជួបប្រទះ ដោយសារការចុះពិនិត្យច្រើនដងក្នុងពេលខុសៗគ្នាពីសំណាក់ស្ថាប័នផ្សេងៗ។
ជាលទ្ធផល គិតមកទល់ពេលនេះ ក្រុមអធិការកិច្ចអន្តរក្រសួង ត្រូវបានបង្កើតឡើងដោយជោគជ័យលើវិស័យអាទិភាពចំនួន ៤ រួមមាន៖ វិស័យកម្មន្តសាល វិស័យឧស្សាហកម្មទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់៕អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣