ព័ត៌មាន
យុវជនជាង ៥០០នាក់ ចូលរួមធ្វើតេស្ដត្រៀមប្រជែងពានសហព័ន្ធជាមួយ ISI ដង្កោសែនជ័យ
យុវជនអាយុក្រោម ១៦ឆ្នាំ ប្រមាណជាង ៥០០នាក់ បានចូលរួមធ្វើតេស្តសមត្ថភាព ដើម្បីស្វែងរកឱកាសចូលរួមជាមួយក្រុមយុវជនថ្នាលក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ក្នុងគោលបំណងត្រៀមខ្លួន សម្រាប់ការប្រកួតពានរង្វាន់កម្រិតយុវជនរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រដូវកាលថ្មីខាងមុខ។
ការធ្វើតេស្ដនេះ ប្រព្រឹត្តទៅមានរយៈពេល ១ថ្ងៃពេញ ក្រោមការដឹកនាំរបស់លោក អ៊ុក សុធី ប្រធានអភិវឌ្ឍយុវជនរបស់ក្លិប នៅទីលានហ្វឹកហាត់ ISI Park II ដើម្បីចម្រាញ់យុវជនឆ្នើមៗ ទៅធ្វើតេស្ដនៅដំណាក់ចុងក្រោយ។
យោងតាមក្រុមការងារក្លិបមានមូលដ្ឋាននៅតំបន់វេងស្រេងនេះ បានឲ្យដឹងថា ការធ្វើតេស្ដដំណាក់កាលទី១ មានយុវជនជាង ៥០០នាក់ចូលរួម និងជ្រើសរើសបាន ៣០ឆ្នាំ ដើម្បីបន្ដធ្វើតេស្ដជាមួយយុវជនមានស្រាប់ នាថ្ងៃទី២៩ ខែមីនាខាងមុខ ។ បន្ទាប់មកទើបក្លិបសម្រេចជ្រើសរើសយកកីឡាករ ២៥ ទៅ ៣០នាក់ចុងក្រោយ សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ត្រៀមលេងពានរង្វាន់យុវជនរបស់សហព័ន្ធតែម្ដង។
គួរដឹងថា ISI ដង្កោសែនជ័យ គឺជាក្លិបមួយ តែងផ្ដោតការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលយុវជន ចាប់ពីកម្មវិធីបាល់ទាត់សហគមន៍ រហូតដល់កម្រិតអាជីព ដើម្បីកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អនាគតធនធានកីឡាករបន្ដវេនក្លិប ក៏ដូចជាជម្រើសជាតិ ជាក់ស្ដែងក្នុងក្រុមធំរបស់ខ្លួនបច្ចុប្បន្ន ក៏មានកីឡាករមួយចំនួន កើតចេញពីថ្នាលយុវជន ដែលបណ្ដុះចេញដោយក្លិបផ្ទាល់ផងដែរ៕ អត្ថបទ លី ឈុនឡា











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច