ព័ត៌មាន
គ.វ.ជ. ចាប់ផ្តើមចុះវាយតម្លៃដោយផ្ទាល់ បេក្ខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៥
ក្រោយពីឆ្លងកាត់ការជ្រើសសម្រាំងដំណាក់កាលបឋម និងដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានសម្រេចជ្រើសរើសបេក្ខភាពចុងក្រោយចំនួន ៣១អង្គភាព ទាំង ៣កម្រិតរួមមាន៖ កម្រិតអនុវិទ្យាល័យចំនួន ១១សាលា កម្រិតសាលាបឋមសិក្សាចំនួន ១០សាលា និងកម្រិតមណ្ឌលសុខភាពចំនួន១០។
ដំណាក់កាលនេះ គ.វ.ជ. បានសម្រេចចាត់តាំងគណៈកម្មការបច្ចេកទេសអន្តរក្រសួង ក្នុងគោលបំណងចុះវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពជ័យលាភី ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងទីតាំងជាក់ស្ដែង ព្រមទាំងសាកសួរ ឬសម្ភាសព័ត៌មានបន្ថែមពីភាគីពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានវិនិច្ឆ័យក្នុងការពិនិត្យ និងវាយតម្លៃសម្រេចចុងក្រោយ ចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
ដំណើរការចុះវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៥ ត្រូវមានការចូលរួមពីគណៈកម្មការត្រួតពិនិត្យកិច្ចការទូទៅនៃគ.វ.ជ. គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគ.វ.ជ. តំណាងក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល មន្ទីរបរិស្ថាន អភិបាលនៃគណៈអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្ដិ៍នគរបាល សហគមន៍ នាយក នាយករង/នាយិការង លោកគ្រូ អ្នកគ្រូនៃអនុវិទ្យាល័យ និងបឋមសិក្សា ប្រធាន អនុប្រធានមណ្ឌលសុខភាព មន្រ្តីជំនាញនៃរដ្ឋបាលខេត្ត និងក្រុមការងារលេខាធិការនៃគ.វ.ជ.។
សូមជម្រាបថា ក្រោយពីការវាយតម្លៃដោយផ្ទាល់នៅតាមអង្គភាពនីមួយៗ អង្គភាពទាំងនោះនឹងត្រូវធ្វើបទបង្ហាញនៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញពិនិត្យ និងវាយតម្លៃដោយផ្ទាល់ពីសំណាក់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ក្រោមការដឹកនាំ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ.៕













-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច