ព័ត៌មាន
កម្មវិធីជួបសំណេះសំណាល និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីជាមួយពលរដ្ឋភៀសសឹក និងវីរយុទ្ធជនជួរមុខបានបង្ហាញពីមនោសញ្ចេតនាផ្សារភ្ជាប់គ្នាមិនអាចកាត់ផ្តាច់គ្នាបានរវាងសមរភូមិមុខ និងសមរភូមិក្រោយ
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសាសរព័ត៌មាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះថា កម្មវិធីជួបសំណេះសំណាល និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីជាមួយពលរដ្ឋភៀសសឹក និងវីរយុទ្ធជនជួរមុខ បានបង្ហាញពីមនោសញ្ចេតនាផ្សារភ្ជាប់គ្នាមិនអាចកាត់ផ្តាច់គ្នាបានរវាងសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងនាមមហាគ្រួសារខ្មែរតែមួយដែលមិនបោះបង់ចោលគ្នា និងតែងផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់គ្នា ជាពិសេសក្នុងគ្រាមានទុក្ខលំបាក។
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ក្រៅពីជួបសំណេះសំណាល អមដោយកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាមួយបងប្អូនជនភៀសសឹក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក៏បានដឹកនាំក្រុមការងារជួបសំណេះសំណាលនិងចែកអំណោយដល់វីរកងទ័ពដែលកំពុងឈរជើងការពារព្រំដែននៅជួរមុខផងដែរ។ កម្មវិធីនេះធ្វើឡើងក្នុងស្មារតី សមរភូមិក្រោយ និងសមរភូមិមុខរួមសុខទុក្ខជាមួយគ្នា ដើម្បីការពារបូរណភាពទឹកដី និងប្រជាជន។
ឯកឧត្តមបានបញ្ជាក់ថា៖«ខុសពីការបកស្រាយដែលមានចរិតញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួននៅក្រៅប្រទេស ដើម្បីបំបែកបំបាក់សាមគ្គីនៃមហាគ្រួសារខ្មែរ កម្មវិធីជួបសំណេះសំណាល និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីជាមួយពលរដ្ឋភៀសសឹក និងវីរយុទ្ធជនជួរមុខ បានបង្ហាញពីមនោសញ្ចេតនាផ្សារភ្ជាប់គ្នាមិនអាចកាត់ផ្តាច់គ្នាបានរវាងសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងនាមមហាគ្រួសារខ្មែរតែមួយ ដែលមិនបោះបង់ចោលគ្នា និងតែងផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់គ្នា ជាពិសេសក្នុងគ្រាមានទុក្ខលំបាក»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា សម្តេចធិបតី នាយករដ្ឋមន្ត្រីធ្លាប់បានមានប្រសាសន៍បញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះត្រូវប្រារព្ធធ្វើឡើងក្នុងអត្ថន័យលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណីជាតិ ដោយផ្សារភ្ជាប់ជាមួយការរម្លឹកគុណវីរយុទ្ធជួរមុខ និងការចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានា។ អាចនិយាយបានថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះ មិនត្រឹមតែបង្ហាញពីតម្លៃវប្បធម៌ និងប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែ ក៏បង្ហាញពីវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខ ក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាការចែករំលែកក្តីស្រឡាញ់ និងការរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក៕
រូបឯកឧត្តម ហ៊ុន ម៉ានី ជួបពលរដ្ឋភៀសសឹក










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ