ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្ពោធពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៩
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៩ ក្រោមប្រធានបទ «អនុស្សាវរីយ៍» កាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកឡើងថា ពិធីតាំងពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត ប្រារព្ធឡើងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៣-៤-៥ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ គឺជាព្រឹត្តិការណ៍ មួយយ៉ាងសំខាន់របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិត ដើម្បីដាក់តាំងបង្ហាញ និងសម្តែងនូវស្នាដៃរបស់ខ្លួន តាមឯកទេសជំនាញនៃមហាវិទ្យាល័យនីមួយៗ ក្នុងនោះមាន៖ មហាវិទ្យាល័យបុរាណវិទ្យា, មហាវិទ្យាល័យសិល្បៈសូនរូប, មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា, មហាវិទ្យាល័យតូរ្យតន្ត្រី, មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ និងដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំ សិក្សាមូលដ្ឋាន។
ចំណែកនិសិ្សត បានខិតខំតម្លើងស្នាដៃយកមកចូលរួមក្នុងការតាំងពិព័រណ៍ បានបង្ហាញពីអារម្មណ៍រីករាយដែលថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្រ្តាចារ្យ បានរៀបចំព្រឹតិ្តការណ៍នេះឡើង ដើម្បីឲ្យនិសិ្សតមានភាពស្និទ្ធស្នាល សាមគ្គីភាព គ្នាក្នុងសាកលវិទ្យាល័យទាំងមូល ជាពិសេសជំរុញលើកទឹកចិត្តដល់ប្អូនៗនិស្សិត ឱ្យចេះធ្វើការរួមគ្នា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហាប់ ទូច បានថ្លែងថា ស្ថិតក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្គ្រាមឈ្លានពាន មកលើអធិបតេយ្យភាព និងបូរណភាពទឹកដី ហើយសម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួននៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយការទម្លាក់គ្រាប់បែក និងការបំផ្លិចបំផ្លាញពីសំណាក់យោធាថៃ នាពេលកន្លងទៅនេះ យើងទាំងអស់គ្នាត្រូវរួបរួមសាមគ្គីជាធ្លុងមួយឱ្យកាន់តែរឹងមាំថែមទៀតក្នុង “ស្មារតីខ្មែរតែមួយ” ដើម្បីការពារទឹកដី ការពារសន្តិភាព ការពារកេរមរតកវប្បធម៌ដូនតាដ៏ពិសិដ្ឋ និងចូលរួមលើកស្ទួយសិល្បៈវប្បធម៌ជាតិ សំដៅបន្តការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យដំណើរការទៅមុខប្រកបដោយចីរភាព និងបរិយាបន្ន។ ក្នុងឱកាសដ៏ថ្លៃថ្លានេះយើងទាំងអស់គ្នា សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងមានជំនឿទុកចិត្ត ទាំងស្រុងលើការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងចំពោះវីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងស្វាហាប់ អង់អាចក្លាហាន ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី សំដៅធានានូវសុខសន្តិភាពជូនជាតិ និងប្រជាជន៕
អត្ថបទ រដ្ឋា















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ