ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងក្រសួងការបរទេសនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៥២កន្លែង
ក្រសួងមុខងារសាធារណៈ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៥២កន្លែង។ ការជ្រើសរើសនាពេលនេះជាការជ្រើសរើស មុខតំណែងគាំទ្រផង និងមុខតំណែងវិជ្ជាជីវៈក្នុងវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិផង។
សម្រាប់មុខតំណែងគាំទ្រចំនួន ៥កន្លែង ដែលត្រូវជ្រើសរើសរួមមានដូចជា មន្រ្តីគណនេយ្យ មន្ត្រីសវនកម្ម មន្ត្រីគ្រប់គ្រងធនធានមនុស្ស និងមន្ត្រីព័ត៌មានវិទ្យា ដើម្បីចូលបម្រើការងារនៅអង្គភាពចំនួន៤។ ទន្ទឹមនេះ ការប្រឡងប្រជែង នឹងជ្រើសរើសបេក្ខជនដើម្បីបម្រើការងារក្នុងមុខតំណែងវិជ្ជាជីវៈក្នុងវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចំនួន ៤៧កន្លែង ដែលមានដូចជា មន្រ្តីការទូតជាន់ខ្ពស់ផ្នែកពិធីការ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកច្បាប់ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកវិភាគ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច មន្រ្តីការទូតជាន់ខ្ពស់ផ្នែកសារព័ត៌មាន និងមន្រ្តីការទូតជាន់ខ្ពស់ផ្នែកភាសាបរទេស ដើម្បីចូលបម្រើការងារនៅអង្គភាពចំនួន៤១ នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
វិញ្ញាសាដែលបេក្ខជនគួរត្រៀមមានដូចជា ជំនាញ/ឯកទេស ភាសាអង់គ្លេស និងចំណេះដឹងទូទៅ។ សម្រាប់វិញ្ញាសាចំណេះដឹងទូទៅគឺមានភាពពាក់ព័ន្ធនឹង (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រកម្ពុជា ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និង (២)ចំណេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ។ បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានសញ្ញាបត្រពាក់ព័ន្ធ និងជំនាញ/ឯកទេស សូមត្រៀមលក្ខណៈឱ្យបានរួចរាល់។
គួរបញ្ជាក់ថាបេក្ខជនដែលចូលរួមក្នុងការប្រឡងប្រជែងក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ ពោលគឺមុខតំណែងវិជ្ជាជីវៈការបរទេស នឹងត្រូវឆ្លងកាត់ការប្រឡងប្រជែងជា២ដំណាក់កាល គឺដំណាក់កាលវិញ្ញាសាសរសេរលើកទី១ និង ដំណាក់កាល វិញ្ញាសាសួរផ្ទាល់មាត់។ មានតែបេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១តែប៉ុណ្ណោះដែលនឹងត្រូវអនុញ្ញាតឱ្យចូលរួមប្រឡងវិញ្ញាសាសួរផ្ទាល់មាត់។ អ្វីដែលជាការកត់សម្គាល់បន្ថែមទៀតនោះគឺបេក្ខជនមន្ត្រីការទូតជាន់ខ្ពស់ ត្រូវមានកម្រិតភាសាអង់គ្លេស IELTS 5.5 ឬសមមូល ឬបេក្ខជនដែលបានបំពេញការសិក្សាជាភាសាអង់គ្លេស៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ