ព័ត៌មាន
មន្ត្រីជំនាញសហព័ន្ធចាត់ទុកថា គ្រូបង្វឹកហែលទឹកកម្រិតមូលដ្ឋាន ឈ្វេងយល់បន្ថែមអំពីការបង្ហាត់បង្រៀន កុមារ និងយុវជន
គ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកកម្រិតមូលដ្ឋាន ដែលធ្វើឡើងរយៈពេល២ថ្ងៃ ដែលមានសិក្ខាកាមចូលរួមសរុប ៤៩នាក់មកពីសាលារៀនឯកជនអន្តរជាតិ និងក្លឹបហែលទឹក និងសាលារដ្ឋមួយចំនួនបានបិទបញ្ចប់ដោយជោគជ័យ ខណៈមន្ត្រីជំនាញសហព័ន្ធបានចាត់ទុកថា នេះជាឱកាសដ៏ល្អសម្រាប់ពួកគាត់ឈ្វេងយល់អំពីការបង្ហាត់បង្រៀនហែលទឹកជូនដល់កុមារ យុវជន និងមហាជន ក្រោយសហព័ន្ធសង្កេតឃើញថាសកម្មភាពបង្ហាត់បង្រៀនទូទៅកន្លងមក មិនទាន់បានត្រឹមត្រូវ និងទទួលស្គាល់ពីសហព័ន្ធជំនាញ។

ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល នាពេលថ្មីៗកន្លងទៅ នៅទីស្នាក់ការសហព័ន្ធ រាជធានីភ្នំពេញ លោក ហែម គីរី អគ្គលេខាធិការ បានសង្កត់ធ្ងន់ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកកម្រិតមូលដ្ឋាន នេះ យើងសង្កេតថា បណ្តាក្លឹបហែលទឹកនៅតាមសាលារៀនបណ្តុះបណ្តាលសិស្សានុសិស្សរបស់ខ្លួនពុំទាន់បានត្រឹមត្រូវ និងពុំទាន់មានការទទួលស្គាល់ពីសហព័ន្ធកីឡាជាតិ។ ដូច្នេះ តាមរយៈវគ្គបណ្តុះបណ្តាលនេះ គឺជាជំហានទី១ ដែលសហព័ន្ធខ្មែរកីឡាហែលទឹកបានផ្តល់ឱកាសជូនដល់គ្រូបង្វឹកមកពីសាលារៀនឯកជន និងក្លឹបហែលទឹកមួយចំនួនកំពុងបណ្តុះបណ្តាលជូនដល់កុមារ មហាជននៅតាមទីតាំងអាងទឹករបស់ខ្លួនឱ្យយល់ដឹងអំពីវិធីសាស្ត្រក្នុងការបង្ហាត់បង្រៀន គរុកោសល្យនៃគ្រូបង្វឹកហែលទឹក ច្បាប់ទម្លាប់នៃបង្ហាត់បង្រៀនហែលទឹកក្នុងកម្រិតមូលដ្ឋាន។
លោកអគ្គលេខាធិការពន្យល់ថា មូលហេតុចម្បងនៃការបើកវគ្គហែលទឹកកម្រិតមូលដ្ឋាននេះ គឺដោយសារតែសហព័ន្ធបានមើលឃើញថា ក្លឹបបើកការបណ្តុះបណ្តាលមិនទាន់តាមត្រឹមត្រូវ និងការទទួលស្គាល់ពីសហព័ន្ធ។ ដូច្នេះសហព័ន្ធក៏ផ្តល់ឱកាសជូនដល់ពួកគាត់ក្នុងវគ្គសិក្សានេះ ព្រមទាំងផ្តល់វិញ្ញាបណ្ណបត្រដែលមានរយៈពេល២ឆ្នាំ ដើម្បីបន្តការបណ្តុះបណ្តាលនៅក្នុងស្ថាប័នរបស់ពួកគាត់។
លោក ហែម គីរី បន្តថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកបានមើលឃើញពីភាពវិជ្ជមាននៃការរួបរួមគ្នា ជំរុញដល់ការបណ្តុះបណ្តាលគ្រូហែលទឹក និងបន្តចែករំលែកដល់កីឡាករ កីឡាការិនីហែលទឹកឱ្យកាន់តែមានធនធានសម្បូរបែប និងត្រឹមត្រូវបានបច្ចេកទេសនៃវិស័យកីឡាហែលទឹកផងដែរ ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកកម្រិតមូលដ្ឋាន រៀបចំដោយសហព័ន្ធ និងប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ វគ្គនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់១២ ខែកក្តដា ឆ្នាំ២០២៦ មានសិក្ខាកាមចូលរួមចំនួន ៤៩នាក់ មកពី ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងសាលារៀនអន្តរជាតិ នៅរាជធានីភ្នំពេញ៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣