Connect with us

ព័ត៌មាន

មន្ត្រីជំនាញបង្ហាញអំពីសកម្មភាពករណីជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាម

លោកឧត្តមសេនីយ៍ទោ ហេង សំណាង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកអំពីប្រភេទបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព ជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាម។

ការលើកឡើងនេះ ក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកម្មវិធីវេទិកា ជជែកពិភាក្សា ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

លោកឧត្តមសេនីយ៍ទោ ហេង សំណាង បានបញ្ជាក់ថា ជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាមរបស់អ្នកប្រើប្រាស់ វាមិនមែនជារូបភាពចាស់ទេ វាជារូបភាពដដែលៗទេក៏ប៉ុន្តែនៅតែមានជនរងគ្រោះជាច្រើនចាញ់បោកក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាមអ្នកប្រើប្រាស់ ហើយរូបភាពទាំងនេះជារូបភាពចាស់នោះទេ។ ប៉ុន្តែវានៅកើតមានបានន័យថា អ្នកប្រើប្រាស់គណនី អត់បានកំណត់ឲ្យមានសុវត្ថិភាព អត់បានចាក់សោតេឡេក្រាមពីរតង់ ឬធ្វើឲ្យប្រព័ន្ធគណនីតេឡេក្រាមមានសុវត្ថិភាព

ផ្តល់ឱកាសឲ្យជនខិលខូចលួចចូលគ្រប់គ្រងប្រើប្រាស់ជាមួយម្ចាស់ដែលប្រើប្រាស់។ ហើយធ្វើការទំនាក់ទំនងទៅអ្នកដែលស្គាល់គ្នាបោកបញ្ជោតទម្លាក់ QR Code ដើម្បីឲ្យធ្វើការទូទាត់ប្រាក់ ក្រោមរូបភាពផ្សេងៗ ដែលគាត់ធ្លាប់មានទំនាក់ទំនង។ ហេតុនេះសូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន និងដាក់ប្រព័ន្ធសុវត្ថិភាពចំពោះ​គណនីតេឡេក្រាម​របស់ខ្លួនដែលការដាក់ប្រព័ន្ធឲ្យមានសុវត្ថិភាព គឺ សមត្ថកិច្ចជំនាញបានផ្សព្វផ្សាយទូលំទូលាយរួចហើយនៅពេលកន្លងមក។

ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអំពាវនាវដល់ប្រពល​ប្រុង​ប្រយ័ត្ន​ល្បិចកល​របស់ជនឆបោកដែលលួច​ទិន្នន័យ​ និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ ដែល​មាន​ភ្ជាប់​មេរោគ​ Malware។

គន្លឹះការពារដោយខ្លួនអ្នកផ្ទាល់៖

កុំចុចចូល​ឯកសារ​ (File) ដែលមាន​ពាក្យ​៖.exe .bat .vbs .ps1 .sh .msi .scr

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា កុំចុចចូល​តំណ​ភ្ជាប់​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​ពិនិត្យ​មើលឱ្យ​បាន​ច្បាស់លាស់​មុននឹង​ចុចចូល​ ឬទាញយក​ឯកសារ​ណាមួយ​។

ចូល​បើក​ការ​ផ្ទៀងផ្ទាត់​ពីរ​ជាន់​ (Two-Factor) រាល់​គណនី​របស់អ្នក។

​ធ្វើ​បច្ចុប្បន្ន​ភាព​កម្មវិធី​​ទូរសព្ទ​ដៃរបស់​អ្នក​ជា​ប្រចាំ៕ អត្ថបទ : វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia