ព័ត៌មាន
ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុកលើកដែក
គណៈកម្មាធិការគណបក្សស្រុកលើកដែកខេត្តកណ្តាល បានរៀបចំពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីគណបក្សស្រុក ឃុំ ភូមិ ក្នុងស្រុកលើកដែក ក្នុងគោលបំណងសំដៅពង្រឹងសកម្មភាពការងាររបស់ក្រុមការងារគណបក្ស និងជាពិសេសក្នុងការពង្រឹងកម្លាំងនៃដំណើរឆ្ពោះកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៧ខាងមុខ។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតី ឯកឧត្តម ហេង រតនា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក អញ្ជើញមានការអញ្ជើញជាសហគណៈអធិបតីពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល នៅថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថិតនៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកលើកដែក ខេត្តកណ្តាលដោយមានការចូលរួមពីសមាជិកសមាជិកាសរុបចំនួន ១៧៨ នាក់ ។
បន្ទាប់ពីការធ្វើបទបង្ហាញពីរបាយការណសង្ខេបស្តីពីសភាព ការណ៍ទូទៅនិងលទ្ធផលការងារគណបក្សស្រុកដោយលោក ចាប ចន្ទ័វិទ្យា ប្រធានគណះអចិន្ត្រៃយ៍គណបក្សស្រុកលើកដែករួចមក ឯកឧត្តម គួច ចំរើន ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មា ធិការគណបក្សខេត្តកណ្តាលក្រៅពីមានប្រសាសន៍លើកឡើងនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខដ៍ខ្ពង់ខ្ពស់ពីសម្តេចតេជោរ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងកោតសសើរពីកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសមាជិការទាំងអស់ក្នុងការរក្សាប្រៀបឈ្នះនៅរាល់ការបោះឆ្នោតគ្រប់អណ្ណិត្តកន្លងមកនោះ។
ឯកឧត្តមក៏បានសំណូមពរឲ្យត្រូវបន្តរក្សាស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំជាធ្លុងមួយ ដោយបន្តធ្វើ សកម្មភាពអូសទាញសមាជិកថ្មីៗបន្ថែមទៀត សំដៅពង្រឹងប្រៀបខ្លាំងជានិច្ចរបស់គណបក្សនិងជាពិសេសក្នុងការពង្រឹងកម្លាំងនៃដំណើរឆ្ពោះកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់នៅថ្ងៃអាទិត្យទី ៦ ខែ មិថុនា ឆ្នាំ ២០២៧ ខាងមុខ តាមរយះការបន្តចុះផ្សព្វផ្សាយពន្យល់ដល់ប្រជាពលរដ្ឋបានយល់ដឹងពីកម្មវិធីគោលនយោបាយរបស់បក្ស បង្កើនជំនឿជឿជាក់ និងគាំទ្រកាន់តែច្រើន លើសលប់មកលើគណបក្សក្រោមការដឹកនាំរបស់សម្តេចតេជោរ ហ៊ុនសែន ប្រធានគណ បក្សប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏ជំរុញឲ្យមានការផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋចូលរួមរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់អនាម័យក្នុងមូលដ្ឋាន។ព្រមទាំងស្នើឲ្យប្រជាពលរដ្ឋចូលរួមសហការផ្តល់ជាដំណឹងមកកាន់សមត្ថកិច្ចជាបន្ទាន់ដើម្បីទប់ ស្កាត់មិនឲ្យកើតមានបទល្មើសគ្រប់ប្រភេទកើតឡើងក្នុងមូល ដ្ឋាន ជាពិសេសបទល្មើសអនឡាញស្គេម ជាដើម៕អត្ថបទ៖ ភារម្យ-ផាន់ណា











-
ព័ត៌មាន1 week agoក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន1 week agoឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា ប្រារព្ធព្រឹតិ្តការណ៍ខួប១ឆ្នាំ នៃការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
-
ព័ត៌មាន2 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន2 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង