ព័ត៌មាន
ធនាគារជាតិនៃកម្ពុជារៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដើម្បីបង្កើនការយល់ដឹងដល់អ្នកពាក់ព័ន្ធ
ធនាគារជាតិនៃកម្ពុជារៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដើម្បីបង្កើនការយល់ដឹងដល់អ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ទទួលបានទស្សនៈ និងការវិភាគអំពីការវិវត្តសំខាន់ៗនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដោយផ្ទាល់ពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុឈានមុខ លើ ទីផ្សារហិរញ្ញវត្ថុសកល។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦, បានចូលរួមជាគណៈ ធិបតី បើកវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដែលបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា ក្រោមប្រធានបទ “ដំណើរឆ្លងកាត់ភាព ចលាចលនៃទីផ្សារ៖ ការវាយតម្លៃហានិភ័យឡើងវិញ និងកាលានុវត្តភាពវិនិយោគ” វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មកពីវិស័យសាធារណៈ និងឯកជនឈានមុខ រួមទាំងគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុផងដែរ។
គោលបំណងនៃវេទិកានេះ គឺបង្កើតឡើងសម្រាប់អ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា អាចទទួលបានទស្សនៈ និងការ វិភាគអំពីការវិវត្តសំខាន់ៗនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិដោយផ្ទាល់ ពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុឈានមុខលើទីផ្សារហិរញ្ញវត្ថុសកល ខណៈដែលស្ថានភាព និងការវិវត្តនៅលើសកលលោក មានឥទ្ធិពលលើស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជាផងដែរ។ ការតាមដាន និងយល់ ដឹងអំពីការវិវត្តទាំងនេះ នឹងជួយឱ្យអ្នកចូលរួមទទួលបានការវិភាគស៊ីជម្រៅ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់ស្ថាប័ន ឱ្យកាន់ តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា វេទិកានេះបានរៀបចំឡើងជាលើកទី២ និងមានការធ្វើបទឧទេ្ទសនាម និងកិច្ចពិភាក្សាដោយវាគ្មិនរបស់ធនាគារជាតិ នៃកម្ពុជា និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មឈានមុខរួមមាន៖ BNP Paribas Asset Management, J.P. Morgan Asset Management និង BNY Investments៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣