ព័ត៌មាន
យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅខេត្តកំពង់ឆ្នាំង អាចស្នើសុំអាហារូបករណ៍ជាង ១ពាន់កន្លែង ពីវិទ្យាស្ថាន PIKCHH តាមរយៈកម្មវិធី TVET 1.5M
(កំពង់ឆ្នាំង)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្ដកំពង់ឆ្នាំង(PIKCHH) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួន ១,៤១៥ កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
បើតាមវិទ្យាស្ថាន PIKCHH បានឲ្យដឹងថា អាហារូបករណ៍ទាំងនេះ ផ្ដោតលើមុខជំនាញចំនួន ១៣ រួមមាន សេវាកម្មកុំព្យូទ័រ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើង និងអនុវត្ដបច្ចេកវិទ្យាឌីជីថល, ការថែទាំ និងជួសជុលរថយន្ដ, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ដ, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលម៉ូទ័រអគ្គិសនី, ការដំឡើង និងថែទាំកាម៉េរាសុវត្ថិភាព, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មសម្អាងកាយ, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ដ, និងការកែច្នៃបន្លែ និងផ្លែឈើ។
អត្ថប្រយោជន៍ដែលទទួលបាន គឺការសិក្សាដោយឥតបង់ថ្លៃ, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស, ទទួលបានសញ្ញាបត្រ (C1) និងឱកាសបន្តការសិក្សា, ទទួលបានប្រាក់ឧបត្ថម្ភ ១ ១២០ ០០០រៀល ក្នុងមួយវគ្គ (ចំពោះអ្នកមានប័ណ្ណសមធម៌ ក្រីក្រ ១,២ ឬគ្រួសារងាយរងហានិភ័យដែលមានសុពលភាព)។
ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយសូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៤៧៤ ៣៤១/ ០១៥ ៨៤០ ៤២០/ ០១០ ៥៤៦ ១៧៧/ ០៩៧ ២៦៩ ៥៧១៣ ឬអញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង។
គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣