ព័ត៌មាន
ក្រសួងបរិស្ថានដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដែលបានដកហូតក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ
ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយ អាជ្ញាធរ មូលដ្ឋាន និងមានគាំទ្រពីអង្គការដៃគូរ នឹងរៀបចំកម្មពិធីដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដែលបានដកហូតក្នុងតំបន់ការពារធម្មជាតិ។
លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងថា ពិធីដាំកូនឈើនេះបានរៀបចំឡើង ក្រោមប្រធានបទៈ យើងរួមគ្នាបង្កើនគម្របបៃតងដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ស្របតាមយុទ្ធសាស្ត្រទី២ “ភាពបៃតង” ។ ការដាំស្តារព្រៃឈើ និងថែទាំដំណុះពីធម្មជាតិ នៅក្នុងតំបន់ដកហូត មានគោលបំណង ដូចខាងក្រោម៖
• ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព នៅក្នុងតំបន់ការពារធម្មជាតិ
• ប្រែក្លាយតំបន់ដែលមានការរុករាន ឲ្យទៅជាព្រៃធម្មជាតិ ជម្រកសត្វព្រៃ ជីវចម្រុះសំបូរបែប និងជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុ
• បង្កើនការចូលរួម និងការទទួលខុសត្រូវ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការពារធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងជីវចម្រុះនៅក្នុងតំបន់។
ឯកឧត្តម សុខ សាន្តតារ៉ា អភិបាលរងនៃគណ:អភិបាលខេត្តព្រះវិហារ បានលើកទឹកចិត្តដល់អាជ្ញាធរនិងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានទាំងអស់ឱ្យ «ចូលរួមដាំដើមឈើនិការពារឱ្យឈើឈរ មិនធ្ងរថាអត់ចំណូល» គឺការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងការអភិរក្សបរិស្ថាន។ ឯកឧត្តម បានរំលឹកថា ការដាំដើមឈើនិងការថែរក្សាព្រៃឈើអនុញ្ញាតឱ្យសហគមន៍អាចរកចំណូលបានយ៉ាងសំខាន់ ពីប្រយោជន៍នៃព្រៃឈើ ដូចជាការប្រមូលផលផ្សិត (ដូចជាផ្សិតប៉ក់) និងបន្លែធម្មជាតិផ្សេងៗ ដើម្បីលក់ដូរបរិភោគនិងសម្រាប់លក់ថែមទៀត។
ក្នុងឱកាសនេះ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថាការដាំដើមឈើ ក៏ដូចជា ការដាំស្តារព្រៃឈើ និងថែទាំដំណុះពីធម្មជាតិចាំបាច់មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការថែរក្សាធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងជីវចម្រុះ មិងបានប្រែក្លាយតំបន់រិចរិល ឲ្យក្លាយជាព្រៃធម្មជាតិ ជាជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី។
ឯកឧត្តមបានបានជំរុញឱ្យមាន ចលនាដាំដើមឈើនៅគ្រប់សហគមន៍មូលដ្ឋាន ព្រោះការបណ្តុះកូនឈើ និងការដាំកូនឈើឡើងវិញរបស់ក្រសួង បរិស្ថាននិងមន្ទីរបរិស្ថានរាជធានីខេត្ត មិនមែនត្រឹមតែចូលរួមការពារ និងអភិរក្សព្រៃឈើនោះទេ តែកិច្ចការនៃការចូលរួមដាំដើមឈើ ក៏បានផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថាពិធីដាំកូនឈើក្រោមប្រធានបទៈ យើងរួមគ្នាបង្កើនគម្របបៃតងដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ស្របតាមយុទ្ធសាស្ត្រទី២ “ភាពបៃតង”បានរៀបចំឡើង ដោយមន្ទីរបរិស្ថានខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សុខ សាន្តតារ៉ា អភិបាលរងនៃគណ:អភិបាលខេត្តព្រះវិហារ តំណាងរដ្ឋបាលខេត្ត ស្រុកត្បែងមានជ័យ តំណាង អង្គការ World Vision, WCS, PKH AFD និងអង្គការផ្ទះតូចភូមិភាគឥសាន្ត មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស អ្នកសារព័ត៌មាន តំណាងអង្គការដៃគូរ និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិ ជាច្រើននាក់ នៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការក្នុងភូមិសាស្រ្តខេត្តព្រះវិហារ នា ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។














-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣