ព័ត៌មាន
រដ្ឋមន្រ្តី៖ សុបិនរបស់ ព្រះបរមរតនកោដ្ឋ ត្រូវបានធ្វើឱ្យទៅជាការពិតដោយ សម្ដេចតេជោ ហ៊ុន សែន ក្នុងការសាងសង់ និងដាក់ឱ្យប្រើប្រាស់គម្រោងវារីអគ្គិសនីកំចាយ
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការសម្រេចឱ្យសាងសង់គម្រោងវារីអគ្គិសនីកំចាយ ស្ថិតនៅក្នុងខេត្តកំពត ដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា បានបំពេញព្រះរាជបំណងព្រះបរមរតនកោដ្ឋ ឱ្យក្លាយជាការពិត ហើយគម្រោងនេះបន្តថែទាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន។
តាមរយៈវីដេអូឃ្លីបមានរយៈពេលប្រមាណ ៨ នាទី បានផ្សាយនៅលើបណ្តាញសង្គមផ្លូវការ ឯកឧត្តមរដ្ឋមន្រ្តី កែវ រតនៈ បានលើកឡើងថា គម្រោងវារីអគ្គិសនីកំចាយ ដែលស្ថិតនៅក្នុងខេត្តកំពត គឺជាសុបិនរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ តាំងពីឆ្នាំ១៩៦៥ ដែលត្រូវបានធ្វើឱ្យក្លាយជាការពិតដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបច្ចុប្បន្នកំពុងបន្តការពារ និងថែទាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។
ក្នុងឱកាសចុះពិនិត្យទំបន់វារីអគ្គិសនី កំចាយ ឯកឧត្តម បានលើកឡើងទៀតថា គម្រោងវារីអគ្គិសនីកំចាយ គឺជាប្រវត្តិសាស្ត្រមួយដែលបានឆ្លងកាត់ការសិក្សាជាច្រើនលើកច្រើនសារ តាំងពីសម័យសង្គមរាស្ត្រនិយម ដោយមានការចូលរួមពីអ្នកជំនាញជប៉ុន (OTCA/JICA) គណៈកម្មការទន្លេមេគង្គ និងអតីតសហភាពសូវៀត។ ទោះជាយ៉ាងណា គម្រោងនេះបានអាក់ខានដោយសារសង្គ្រាម និងវិបត្តិហិរញ្ញវត្ថុពិភពលោកនៅឆ្នាំ១៩៩៧។ ក្រោយមក សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមគម្រោងនេះឡើងវិញ តាមរយៈក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល សហការជាមួយក្រុមហ៊ុន Sinohydro Corporation របស់ចិន រហូតសម្រេចបានការសាងសង់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០១២ ដោយមានអនុភាពដំឡើងដល់ ១៩៤ មេហ្គាវ៉ាត់។
ឯកឧត្តម បន្តថា គម្រោងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីស្អាតជាង ៦៣% នៃថាមពលអគ្គិសនីសរុបរបស់កម្ពុជា។ ក្រៅពីនេះ វារីអគ្គិសនីកំចាយក៏បានជួយកាត់បន្ថយហានិភ័យទឹកជំនន់នៅក្រុងកំពត និងរក្សាបានលំហូរទឹកធម្មជាតិល្អសម្រាប់ទន្លេទឹកឈូសក្នុងរដូវប្រាំង ព្រមទាំងជាប្រភពស្តុកទឹកស្អាតសម្រាប់ខេត្តកំពតផងដែរ។
បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គម្រោងនេះនៅតែបន្តទទួលបានការយកចិត្តទុកដាក់ខ្ពស់។ ទោះបីជាមានការវិវត្តន៍នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមមាត់ព្រែកក្រោយឆ្នាំ២០១២ ដែលអាចបង្កហានិភ័យខ្លះៗក៏ដោយ ក៏ក្រុមការងារនៅតែបន្តសហការជាមួយអគ្គិសនីកម្ពុជា និងអាជ្ញាធរខេត្តកំពត ដើម្បីដាក់ចេញនូវវិធានការពិសេស ដូចជា ការជូនដំណឹងជាមុន មុននឹងបើកទ្វារទឹក ដើម្បីធានាបាននូវសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋខេត្តកំពត៕អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣