ព័ត៌មាន
បុគ្គលិក និងគ្រូពេទ្យប្រចាំសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ពង្រឹងសមត្ថភាពបន្ថែមអំពី«មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ»
នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី១០ ស្តីពី«មូលដ្ឋានគ្រឹះសុវត្ថិភាពនិងសុខភាពការងារ» សម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សរុបចំនួន ៤០ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC)។
នៅក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ គ្រូបង្គោលនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ នៃនាយកដ្ឋានពេទ្យការងារ បានធ្វើបទបង្ហាញជូនដល់សិក្ខាកាម អំពីឧបករណ៍សុវត្ថិភាពគ្រឿងម៉ាស៊ីនដែលមានហានិភ័យខ្ពស់ ប្រព័ន្ធសុវត្ថិភាពឡចំហាយ និងការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យជាដើម។
លើសពីនេះ សិក្ខាកាមបានពិនិត្យមើលជាក់ស្ដែងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់សម្ភារៈការពារបុគ្គល(PPE) ខ្សែក្រវាត់សុវត្ថិភាព មួកសុវត្ថិភាព ស្បែកជើងសុវត្ថិភាព ជាពិសេសបានពិសោធដោយផ្ទាល់ពីការធ្លាក់ពីទីខ្ពស់ និងការប្រើខ្សែក្រវាត់សុវត្ថិភាពពេញដងខ្លួន (Full Body Harness) សម្រាប់សុវត្ថិភាពការងារទីខ្ពស់ និងអនុវត្តការពិសោធអំពីការសង្គ្រោះផ្លូវដង្ហើម (CPR) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះកម្មករនិយោជិត និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ។ វគ្គបណ្តុះបណ្តាលនេះក៏បានផ្សារភ្ជាប់សិក្ខាកាម ជាមួយនឹងការវិវត្តនៃឌីជីថលភាវូបនីយកម្មលើការបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជាផងដែរ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ តែងតែបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសមត្ថភាពដល់ភាគីពាក់ព័ន្ធលើផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) តាមរយៈការបណ្ដុះបណ្ដាលប្រកបដោយគុណភាព និងប្រសិទ្ធភាពដោយរួមបញ្ជូលទាំងការសិក្សាផ្នែកទ្រឹស្ដី និងការអនុវត្តដោយផ្ទាល់ជាមួយបរិក្ខាបណ្ដុះបណ្ដាលទំនើបៗស្របតាមការវិវត្តនៃពិភពការងារ៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣