ព័ត៌មាន
សមត្ថកិច្ចភ្នំពេញ បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្រោមរូបភាពវិនិយោគ ឃាត់ខ្លួនជនបរទេស២៥នាក់
ភ្នំពេញ៖ គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញបានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផ្ទះមួយកន្លែង នៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានរកឃើញពាក់ព័ន្ធលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្រោមរូបភាពវិនិយោគ (Investment Scams) ដោយបានឃាត់ខ្លួនជនសង្ស័យ២៥នាក់ព្រមទាំងដកហូតបានវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៩និង២០នាទី គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការបញ្ជា និងដឹកនាំផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ហ៊ុន សុរិទ្ធី និងលោក សុខ ពេញវុធ អភិបាលររាជធានី ដោយមានកិច្ចសម្របសម្រួលពីលោក តូច ឧត្តម ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផ្ទះលេខ០០៦ ផ្លូវលេខ៥៦៨ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះបានត្រួតពិនិត្យរកឃើញមានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៥នាក់ មានស្រី៤នាក់ មាន២សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន ២១នាក់ ដោយរកឃើញគ្មានលិខិតឆ្លងដែន ១៧នាក់ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយចំនួន ២នាក់ និងជនជាតិមីយ៉ាន់ម៉ា ៤នាក់ ព្រមទាំងបានរឹបអូសសម្ភារៈជាវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន រួមមាន កុំព្យូទ័រយួរដៃចំនួន ១៣គ្រឿង កុំព្យូទ័រ All In One ចំនួន ១៦គ្រឿង ទូរស័ព្ទចំនួន៧គ្រឿង ដុំ Wi-Fi ចំនួន៥គ្រឿង ម៉ូនីទ័រ ចំនួន ១គ្រឿង លិខិតឆ្លងដែនចំនួន ៦ច្បាប់ និងលិខិតឆ្លងដែនក្លែងក្លាយចំនួន ៣ច្បាប់។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា យោងតាមការធ្វើកោសល្យវិច្ឆ័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលើសម្ភារៈជាកំព្យូទ័រ និងទូរស័ព្ទ ក្រុមការងារបានសន្និដ្ឋានថា ជាករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពវិនិយោគ (Investment Scams)។ ដោយទទួលបានគោលការណ៍ណែនាំពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស្នងការនគរបាលរាជធានីភ្នំពេញ និងបានការឯកភាពពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនិតីវិធីជំនាញ ចំណែកឯផ្ទះវីឡាត្រូវបានបិទឃ្លុំជាបណ្ដោះអាសន្ន៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣