ព័ត៌មាន
សមត្ថកិច្ចជំនាញ កម្ទេចចោលមីន១គ្រាប់នៅចំណុចទឹកជ្រោះដំណាក់ក្បូន ស្រុកមណ្ឌលសីមា ខេត្តកោះកុង
កោះកុង៖ មន្រ្តីនគរបាលស្រុកមណ្ឌលសីមា មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការហេឡូត្រាស់ បានបំផ្ទុះកម្ទេចមីន១គ្រាប់នៅចំណុចទឹកជ្រោះដំណាក់ក្បូន ឃុំប៉ាក់ខ្លង ក្រោយហ៊ុំព័ន្ធជាសញ្ញាប្រុងប្រយ័ត្នកន្លងទៅ។
លោកវរៈសេនីយ៍ទោ ស្រីន សុខលីន អធិការនគរបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះថា វេលាម៉ោង១០និង៤០នាទីព្រឹកនេះ ក្រុមបុគ្គលិកអង្គការហេឡូត្រាស់ សហការជាមួយកម្លាំងនគរបាលស្រុក ព្រមទាំងមន្រ្តីបរិស្ថាន បានបោសសម្អាតគ្រាប់មីន១គ្រាប់ដែលនៅគាបថ្មីជាប់នឹងគល់ឈើមួយក្បែរមាត់ទឹកជ្រោះដំណាក់ក្បូន ស្ថិតនៅភូមិកោះប៉ោ។
លោកអធិការនគរបាលស្រុកមណ្ឌលសីមា ថ្លែងទៀតថា សកម្មភាពនៃការបំផ្ទុះគ្រាប់មីននេះមិនបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ឬអ្នកទេសចរណាម្នាក់ឡើយ ដោយមានការរៀបចំសុវត្ថិភាពតាមគោលដៅនីមួយៗក្នុងតំបន់នោះមិនមានការឆ្លងកាត់ អំឡុងធ្វើសកម្មភាពបោសសម្អាត។
លោក សុខ សុជា ប្រធានក្រុមកម្ទេចគ្រាប់ និងស្រាវជ្រាវនៃអង្គការហេឡូត្រាស់ ឱ្យដឹងដែរថា គ្រាប់មីនដែលកម្ទេចនេះ ជាប្រភេទសម័យសង្រ្គាមរបបខ្មែរក្រហម គ្រាក្រុមទាហានខ្មែរក្រហមសម្រាកបាត់ការហត់នឿយដោយមិនទ្រនឹងទម្ងង់បានច្រើនក៏រំលែកទម្លាក់ទុក១គ្រាប់ចោលក្បែរគល់ដើមឈើ ដើម្បីបន្តដំណើរទៅមុខទៀត។ មីននេះប្រភេទPNN2 ផលិតនៅប្រទេសសូវៀត។ កម្លាំងផ្ទុះរបស់មិនធ្ងន់ធ្ងរប៉ុន្មានដែរទេ ចម្ងាយគេច១០០ម៉ែត្រ៤ជ្រុង។ ជាក់ស្តែង ទោះបីជាឃើញវាមានសភាពថ្មីក៏ពិតមែនប៉ុន្តែជាកាវពណ៌ខៀវដែលមិនចេះចាស់ឡើយ។
លោក សុខ សុជា ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ករណីប្រទះឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះនៅកន្លែងណា សុំកុំទៅប៉ះពាល់វា ដោយរាយការណ៍មកកាន់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ដើម្បីរង់ចាំមន្រ្តីជំនាញចុះពិនិត្យបន្ថែម និងកម្ទេចតាមលក្ខណបច្ចេកទេស។ បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍មន្ត្រីបរិស្ថាន និងនគរបាលស្រុកមណ្ឌលសីមា កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅ ចុះទៅហ៊ុំព័ទ្ធទីតាំងដែលប្រទះឃើញគ្រាប់មីនមិនទាន់ផ្ទុះក្បែរមាត់ទឹកគៀបក្រោមដើមឈើនៅចំណុចទឹកជ្រោះដំណាក់ក្បូន ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដើម្បីជាសញ្ញាបង្ហាញដល់ពលរដ្ឋ និងអ្នកទេសចរ ប្រុងប្រយ័ត្នមិនត្រូវទៅប៉ះពាល់ទីតាំងនោះ៕ អត្តបទ៖ ឈឹម មករា





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣