ព័ត៌មាន
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
កំពង់ស្ពឺ៖ មន្ត្រីជំនាញ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការពាក់មួកសុវត្ថិភាព និងការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ (AHO) នៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិហ្លួង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្នុងពិធីបើកយុទ្ធនាការ ធ្វើឡើងក្រោមកិច្ចសហការរវាង នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រុមហ៊ុន អិន ស៊ី អិច ហុងដា សាខាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ មានប្រសាសន៍ថា យុទ្ធនាការអប់រំ ផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្វើឡើងមានគោលបំណង ដាស់តឿនស្មារតីអ្នកបើកបរម៉ូតូទាំងអស់ ឱ្យយកចិត្តទុកដាក់លើកត្តាសុវត្ថិភាពចម្បងចំនួន២ គឺការពាក់មួកឱ្យបានត្រឹមត្រូវ និងការយល់ដឹងពីប្រព័ន្ធបើកភ្លើងចង្កៀងមុខដោយស្វ័យប្រវត្តិ ឬហៅថាការប្រើភ្លើងពេលថ្ងៃ (AHO-Automatic Headlight On) ដែលអាចបង្កើនលទ្ធភាពមើលឃើញ រវាងអ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវ ។
លោកជំទាវ បានបន្ថែមថា ធម្មតាម៉ូតូមានភ្លើងសម្រាប់ពេលថ្ងៃ ដែលភ្លើងនេះចាប់ផ្តើមភ្លឺពេលកាច់សោមុននឹងបញ្ឆេះ ដែលអាចធ្វើឱ្យអ្នកមកពីទិសផ្ទុយ ងាយមើលឃើញនៅតំបន់ចុះអ័ព្ទ ធ្លាក់ព្រិល ឬក្នុងរូងដី ហើយសមត្ថកិច្ចដែលមានភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ នៅតាមដងផ្លូវ មិនពិន័យចំពោះការប្រើភ្លើងនេះទេ។ ផ្ទុយទៅវិញសូមលើកទឹកចិត្តឱ្យអ្នកបើកបរទាំង ឡាយអនុវត្តឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ពិសេសគឺការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ឱ្យសម្រេចផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-ឆ្នាំ២០៣០ ធ្វើយ៉ាងណាកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ មកនៅកម្រិតអប្បបរមា ។
លោកជំទាវ មឹន មាណវី បានគូសបញ្ជាក់ថា ការជិះម៉ូតូដោយបើកភ្លើងបំភ្លឺនៅពេលថ្ងៃ មិនមែនជាការខុសច្បាប់ចរាចរណ៍នោះឡើយ ហើយមន្ត្រីនគរបាលចរាចរមិនមានសិទ្ធិធ្វើការផាកពិន័យនោះទេ។ ផ្ទុយទៅវិញ យន្តការនេះ បានជួយបង្កើនសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរទាំងឡាយលើដងផ្លូវ ព្រោះវាធ្វើឱ្យអ្នកបើកបរផ្សេងៗទៀត ដែលមានទិសស្រប ឬផ្ទុយអាចមើលឃើញម៉ូតូរបស់អ្នក បានច្បាស់នៅគ្រប់ស្ថានភាព ។
ក្នុងយុទ្ធនាការនោះ លោក សូ ឃុនវីរក្ស អភិបាលរងខេត្តកំពង់ស្ពឺ ក៏បានប្ដេជ្ញាចិត្តខ្ពស់ផងដែរ ក្នុងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក៏ដូចជាការបន្តពង្រឹងការអនុវត្តច្បាប់ ការចាត់វិធានការទប់ស្កាត់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងការដំឡើងភ្លើងសញ្ញា ឬស្លាកសញ្ញាចរាចរណ៍បន្ថែម នៅតាមតំបន់ដែលមានហានិភ័យខ្ពស់ ៕ អត្ថបទ បាន សុខរិទ្ធិ











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣