ព័ត៌មាន
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
រយៈពេលមួយឆ្នាំ ចាប់តាំងពីយោធាថៃបើកការវាយប្រហារដោយខុសច្បាប់ រំលោភអធិបតេយ្យភាពកម្ពុជា ពលរដ្ឋភៀសសឹកចំនួន៦៤៥គ្រួសារ កំពុងរស់នៅជម្រកបណ្តោះអាសន្ន នៃមណ្ឌលភៀសសឹកភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្ពព្រះវិហារ នៅតែទន្ទឹងរង់ចាំដោយការឈឺចាប់ ភ័យខ្លាច ដោយសង្ឈឹមថា ពួកគាត់នឹងអាចវិលត្រលប់ទៅលំនៅឋានវិញ។
គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ សល់តែមួយថ្ងៃទៀត គឺ១ឆ្នាំគត់ ដែលយោធាថៃបើកការវាយប្រហារដោយខុសច្បាប់ រំលោភអធិបតេយ្យភាពកម្ពុជា។ ប្រជាពលរដ្ឋដែលជាជនភៀសសឹក ជម្លៀសពីតំបន់អានសេះ មុំបី បុសស្បូវ និង តេជោមរកតជាដើម មិនទាន់អាចវិលត្រលប់ទៅរស់នៅផ្ទះសម្បែង និង បង្ករបង្កើនផលនោះឡើយ ព្រោះបច្ចុប្បន្ននេះ ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីស្រែចំការ របស់ពួកគាត់ ត្រូវបានយោធាថៃ បន្តពទ្ធ័បន្លាលួស ដាក់ទូកុងទ័រនឺ ឈូសឆាយ ធ្វើរបង ដោយមិនគោរពបទឈប់បាញ់ រួមនឹងសេចក្តីប្រកាសរួមដែលភាគីទាំង២បានព្រមព្រៀងកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥នោះឡើយ។
តំណាងជនភៀសសឹក បានរៀបរាប់ទាំងឈឺចាប់ នឹកស្រណោះទិដ្ឋភាព ដែលត្រូវរត់ ជម្លៀស ក្រោមសម្លេងគ្រាប់ផ្លោង ដ្រូនទម្លាក់គ្រាប់ពីលើអាកាស ស្នូកាំភ្លើងបាញ់រះសម្តៅជនស៉ីវិលស្លូតត្រង់របស់យោធាថៃ ធ្វើអោយពួកគាត់នៅចងចាំមិនភ្លេច ទោះបីជាពេលនេះ ពួកគាត់កំពុុងរស់នៅផ្ទះដែលមានសុវត្ថិភាព។ ពួកគាត់អំពាវនាវដល់សហគមន៍អន្តរជាតិ ជួយរកយុត្តិធ៌មសម្រាប់ពលរដ្ឋកម្ពុជា ដែលបន្តរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ រហូតបាត់បង់ទាំងផ្ទះសម្បែង ព្រាត់ប្រាស់សាច់ញាតិ រួមនឹងបន្សល់ទុកនូវស្លាកស្នាមឈឺចាប់ភ័យរន្ធត់ ប៉ៈពាល់ដល់សុខភាពផ្លូវចិត្តយ៉ាងដំណំ។
សូមរំលឹកថា បន្ទាប់ពីបានបង្កហេតុ និងធ្វើសកម្មភាពញុះញង់ជាបន្តបន្ទាប់ជាច្រើនលើក យោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើទឹកដីកម្ពុជា ដោយបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាព និងព្រំដែនស្របច្បាប់របស់កម្ពុជា ដោយចាប់ផ្តើមពីតំបន់ប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ និងបន្តរីករាលដាលតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ អំពើឈ្លានពាននេះមិនមែនជាហេតុការណ៍កើតឡើងដោយចៃដន្យនោះទេ។ ជិតពីរខែមុន ពោលគឺនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានចូលមកក្នុងតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង ហើយបានបាញ់សម្លាប់យោធិនកម្ពុជាម្នាក់ គឺលោក សួន រោន។ ហេតុការណ៍ទាំងនេះបង្ហាញយ៉ាងច្បាស់ពីលំនាំនៃការបង្កហេតុ ការប្រើប្រាស់កម្លាំង និងការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជាជាបន្តបន្ទាប់ មុនឈានទៅដល់ការវាយប្រហារទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣