ព័ត៌មាន
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានសម្តែងនូវក្តីបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន និងបានគូសបញ្ជាក់ថា លោកនឹងទៅពិនិត្យស្ថានភាពសិទ្ធិមនុស្ស របស់ជនភៀសសឹកដោយផ្ទាល់។ ការសម្តែងការព្រួយបារម្ភនេះ នៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជម្រាបជូនអ្នករាយការណ៍ពិសេសទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអំពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា ដែលបង្កឱ្យមានជនភៀសសឹកជាង ៦៤០ ០០០នាក់។ ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏រហូតមកដល់បច្ចុប្បន្នជនភៀសសឹកកម្ពុជាចំនួនជាង ២០ ០០០នាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារការរាយ បន្លាលួស ការដាក់ទូរកុងតឺន័រ ការកម្ទេចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ការកាន់កាប់ដោយខុសច្បាប់របស់ យោធាថៃលើទឹកដីកម្ពុជា។
ឯកឧត្តមបានបន្តថា ការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ និងការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង។ ឯកឧត្តមបានលើកឡើងពីជំហររបស់ប្រទេសកម្ពុជាក្នុងការដោះស្រាយជម្លោះនេះ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសការប្រើប្រាស់យន្តការកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ។
ជាការឆ្លើយតប លោក Thomas Andrews អ្នករាយការណ៍ពិសេសបានសម្តែងនូវក្តីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន និងបានគូសបញ្ជាក់ថា លោកនឹងទៅពិនិត្យស្ថានភាពសិទ្ធិមនុស្ស របស់ជនភៀសសឹកដោយផ្ទាល់។ លោក Thomas Andrews បានកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការកម្រិតអន្តរជាតិយ៉ាងល្អ ជាពិសេសការទទួលយកអនុសាសន៍ UPR ជុំទី៤ របស់ប្រទេសកម្ពុជាលើសពី ៨៤% ព្រមទាំងការលើកកម្ពស់និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ លោកក៏បានលើកឡើងពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ការឆោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសិទ្ធិសេរីភាព ជាមូលដ្ឋានមួយចំនួនផងដែរ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ មានពលរដ្ឋចំនួន ២០.២៨១នាក់ទៀត ក្នុងនោះស្រី្ត ១០.៣៣១នាក់ និងកុមារ ៦.០៦៦ នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ៕ អត្ថបទ៖ វង្ស សុភាព








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣