ព័ត៌មាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានជួបពិភាក្សាជាមួយធុរៈកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន តំណាងឲ្យក្រុមហ៊ុនធំៗចំនួន ៦០ នៅ សណ្ឋាគារ Fairfield ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បត្តិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានធ្វើសេចក្តីរាយការណ៍អំពីកិច្ចពិភាក្សា និងការទទួលបដិសណ្ឋារកិច្ចជាមួយនឹងធុរកិច្ចកម្ពុជា-ចិនរយៈពេល ២ថ្ងៃនេះ ។ បន្ទាប់មក ឯកឧត្តមក៏បានលើអំពីចក្ខុវិស័យរបស់សមាគម និងការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងសមាគមនៃប្រទេសទាំងពីរឲ្យកាន់តែមានភាពជិតស្និតបន្ថែមទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យឯកជនដែលជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងជម្រុញល្បឿននៃកំណើនសេដ្ឋកិច្ចជាតិ។ សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ក្រោមការជួយសម្របសម្រួល និងគាំទ្ររាល់សកម្មភាពធុរកិច្ច ដើម្បីធានាថាការវិនិយោគនៅកម្ពុជាទទួលបានជោគជ័យ និងមានភាពរលូន។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្តយ៉ាងមុតមាំដល់តំណាងក្រុមហ៊ុនទាំង ៦០ ឱ្យបន្តសិក្សា និង ពន្លឿនគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបើកទ្វារស្វាគមន៍ សម្របសម្រួល និងធានានូវបរិយាកាសធុរកិច្ចដែលមានភាពកក់ក្តៅ និងប្រកបដោយការទុកចិត្តខ្ពស់បំផុត ដើម្បីជោគជ័យរួមគ្នារវាងអ្នកវិនិយោគ និងប្រជាជនកម្ពុជា។
គួរំលឹកផងដែរថា ៖
១. ជំនួបថ្ងៃនេះ គឺជាការឆ្លើយតបនឹងការអញ្ជើញរបស់ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានបំពេញទស្សនៈកិច្ចនៅ កាន់ទីក្រុងណានីង ខេត្ត ហ្គ័ង ស៊ី សាធារណៈរដ្ឋសង្គមនិយមប្រជាមានិតចិនកាលពីឆ្នាំ ២០២៤។
២. ប្រតិភូរបស់ សមាគមទំនាក់ទំនងមិត្តភាពអន្តរជាតិក្វាងស៊ីបំពេញទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២១-២៥ ខែកក្កដា ឆ្នាំ ២០២៦។
៣. ដំណើរទស្សនៈកិច្ចនេះ គឺបានទទួលបដិសណ្ឋារកិច្ច និងការសម្របសម្រួលគ្រប់បែបយ៉ាងពីសំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា៕




















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣