ព័ត៌មាន
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា មូលហេតុដែលកម្ពុជាសម្រេចប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញា (UNCLOS) របស់អង្គការសហប្រជាជាតិ ដោយសារប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០១ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃស្តីពីដែនសមុទ្រ។ សម្តេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ជាថ្មីបែបនេះ តាមរយៈកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។

តាមរយៈសំណួរបន្ទាប់ថា ប្រទេសថៃបានផ្អាកការពិភាក្សាអំពីបញ្ហាព្រំដែនបន្ទាប់ពីកម្ពុជាបានស្នើឱ្យអង្គការសហប្រជាជាតិចូលរួមដោះស្រាយវិវាទដែនសមុទ្រ។ តើកំពុងមានកិច្ចខិតខំប្រឹងប្រែងអ្វីខ្លះ ដើម្បីចាប់ផ្តើមការចរចាព្រំដែនឡើងវិញ?
សម្ដេចធិបតីបានលើកឡើងថា សម្ដេចបានឮថា ថ្នាក់ដឹកនាំថៃ ជាពិសេសរដ្ឋមន្ត្រីការបរទេស បាននិយាយថា ដោយសារកម្ពុជាបានទៅប្រើយន្តការរបស់អង្គការសហប្រជាជាតិ នោះទ្វារសម្រាប់ការចរចាព្រំដែនគោកត្រូវបានបិទ។ សម្ដេចបានបញ្ជាក់ថា ការលើកឡើងនេះមិនសូវត្រឹមត្រូវហើយក៏មិនសូវយុត្តិធម៌ដែរ ដោយសារហេតុផលពីរ។

សម្ដេចបានបញ្ជាក់ថា ទីមួយ៖ មូលហេតុដែលយើងទៅប្រើការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញា (UNCLOS) របស់អង្គការសហប្រជាជាតិ គឺដោយសារប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០១ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃស្តីពីដែនសមុទ្រ។ អស់រយៈពេលប្រហែល១៥ឆ្នាំ រដ្ឋាភិបាលថៃជាច្រើនជំនាន់ និងកម្ពុជាបានខិតខំធ្វើការលើមូលដ្ឋាននៃ MOU នេះ ដើម្បីស្វែងរកដំណោះស្រាយ រួមទាំងការអភិវឌ្ឍរួម។ ក្នុងអំឡុងពេលខ្ញុំកាន់តំណែង យើងក៏បានធ្វើការជាមួយអតីតនាយករដ្ឋមន្ត្រីថៃពីររូបផងដែរ។ ប៉ុន្តែទោះបីយើងបានស្នើសុំឱ្យថៃកុំលុបចោល MOU នេះក៏ដោយ ថៃនៅតែសម្រេចលុបចោល។ ដូច្នេះ យើងគ្មានជម្រើសផ្សេងក្រៅពីទៅប្រើយន្តការផ្សះផ្សានោះទេ។
សម្ដេចបន្តថា ទីពីរ៖ មិនមានលក្ខខណ្ឌ ឬកិច្ចព្រមព្រៀងណាមួយដែលហាមឃាត់សកម្មភាពនេះឡើយ។
ត្រង់សំសំណួរបន្ត៖ ហាក់ដូចជាកម្ពុជា និងថៃមានទស្សនៈខុសគ្នាចំពោះអ្វីដែលគួរត្រូវបានពិភាក្សានៅក្នុងដំណើរការរបស់អង្គការសហប្រជាជាតិ។ ថៃចង់ផ្តោតលើការកំណត់ព្រំដែនសមុទ្រ ខណៈកម្ពុជាចង់ផ្តោតលើការអភិវឌ្ឍរួមនៅតំបន់ដែលមានការអះអាងត្រួតស៊ីគ្នា។ ក្នុងនាមជាកាយវិការនៃឆន្ទៈល្អ តើកម្ពុជាអាចពិចារណាកំណត់វិសាលភាពនៃការពិភាក្សាឱ្យផ្តោតតែលើការកំណត់ព្រំដែនសមុទ្រដែរឬទេ?
ជាការឆ្លើយតប៖ សម្ដេចធិបតីបានបញ្ជាក់ថា សម្ដេចគិតថា វានៅឆាប់ពេកក្នុងការនិយាយអំពីរឿងនេះ។ យើងត្រូវព្រមព្រៀងគ្នាលើដំណើរការតែងតាំងអាជ្ញាកណ្តាលជាមុនសិន។ ឥឡូវនេះ ភាគីទាំងពីរបានតែងតាំងអាជ្ញាកណ្តាលពីររូបរួចហើយ ហើយយើងកំពុងធ្វើការលើការជ្រើសរើសប្រធានអាជ្ញាកណ្តាល ដែលជាសមាជិកទី៥។
ត្រង់សំណួរបន្តថា៖ ដូច្នេះសម្រាប់ពេលនេះ ការកំណត់វិសាលភាពនៃការពិភាក្សាមិនមែនជាជម្រើសដែលកម្ពុជានឹងពិចារណាទេឬ?
សម្ដេចធិបតីបានឆ្លើតតបវិញថា វាមិនមែនជាសំណើដែលកម្ពុជាបានលើកឡើងទេ។ កម្ពុជាបានស្នើឱ្យពិភាក្សាទាំងការកំណត់ព្រំដែន និងការអភិវឌ្ឍរួម។ ប៉ុន្តែដូចសម្ដេចបាននិយាយ សម្រាប់ដំណាក់កាលនេះ សូមផ្តោតលើការធ្វើឱ្យដំណើរការចាប់ផ្តើមទៅមុខសិន៕

-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M