ព័ត៌មាន
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាពពេលឃើញសហគ្រិនខ្លួនមមាញឹកក្នុងអាជីវកម្ម
ប្រធានសមាគមធំៗដែលលើកកម្ពស់សហគ្រិនក្នុងសកម្មភាពអាជីវកម្ម បង្ហាញនូវមោនទភាព ពេលឃើញសហគ្រិនជាម្ចាស់អាជីវកម្ម ផលិតករ និងសិប្បករ កំពុងមានភាពមមាញឹកនៅក្នុងផលិតកម្ម ផលិតបម្រើដល់ចលនាទីផ្សារក្នុងស្រុកក៏ដូចការនាំចេញ ក្រោមឆ័ត្រ នៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។

បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការនៅក្នុង ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ផលិតផលចូលទីផ្សាររបស់សហគ្រិនក្នុងស្រុកនេះថា នាប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាបាន អភិវឌ្ឍន៍រកចម្រើនយ៉ាងខ្លាំង និងបានស្រូបយកឱកាសវិនិយោគឥតឈប់ឈរ ពោលគឺបានកំពុងបង្កើតបរិយាកាស អំណោយផល ដល់ការធ្វើធុរកិច្ច និងការវិនិយោគ ស្របពេលរាជរដ្ឋាភិបាលកំពុងលើកកម្ពស់ឧត្តមភាពប្រកួតប្រជែង តាមរយៈការអភិវឌ្ឍន៍ឧស្សា- ហកម្មដ៏មានសក្តានុពល ការលើកកម្ពស់គុណភាពស្ថាប័ន និងការពង្រីកចាប់ដៃគូពាណិជ្ជកម្ម ក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ជាដើម។
លោកបណ្ឌិត បន្តថា ចំពោះខ្សែច្រវាក់ផ្គត់ផ្គង់វិញឃើញថា បច្ចុប្បន្នសហគ្រិនក្នុងស្រុកបានកើតឡើងព្រោងព្រាត ជាសហ- គ្រិនដែលមានសក្តានុពល បានបង្កើតផលិតផលកាន់តែសំបូរបែប សម្រាប់ផ្គត់ផ្គង់ចូលទីផ្សារ ជាពិសេសកាវេចខ្ចប់ចំណីអាហារ និង ការដាំដុះបន្លែ ផ្លែឈើជាដើម ដែលអាចផ្គត់ផ្គង់ស្ទើរតែជំនួសការនាំចេញទាំងស្រុង។ បញ្ហានេះរំពឹងថា, នៅពេលខាងមុខកម្ពុជា នឹងកាត់បន្ថយលើការនាំចូលផលិតផលប្រភេទនេះបានទាំងស្រុង ខណៈសកម្មភាពក្នុងប្រទេសកំពុងមានសម្ទុះយ៉ាងខ្លាំង។

ចំណែកលោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា ជុំវិញសហគ្រិនជាស្រ្តីនេះ សមាគមមាន យកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសការកសាងសមត្ថភាពផលិតនៅក្នុងស្រុកលើផ្នែកកម្មន្តសាល ផលិតដើម្បីផ្គត់ផ្គង់ផលិតផលលើ ទីផ្សារ បច្ចុប្បន្នបានធ្វើឱ្យសហគ្រិនស្រ្តីកំពុងទទួលលាភនៅក្នុងគ្រោះ បន្ទាប់ពីពលរដ្ឋកម្ពុជាធ្វើពហិការមិនប្រើផលិតផលប្រទេសជិតខាង ដោយធ្វើឱ្យការផលិតរបស់សហគ្រិនជាស្រ្តី មានភាពមមាញឹកគួរកត់សម្គាល់។ លោកជំទាវ បន្ថែមថា ស្ថិតក្នុងបរិបថនេះ អ្វីដែលសំខាន់សហគ្រិនជាស្រ្តីខ្លួនឯងត្រូវតែតាំងចិត្ត និងប្តេជ្ញាបង្កើន និងបង្កើតនូវផលិតផលថ្មីៗនៅក្នុងស្រុកឱ្យបានច្រើន ក្លាយទៅ ជាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរស់រវើក បម្រើដល់សេដ្ឋកិច្ចនិងសង្គម។
សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ មកដល់បច្ចុប្បន្នឃើញថា រាជរដ្ឋាភិបាល អង្គការដៃគូ និងវិស័យឯកជនបានចូលរួមយ៉ាង សកម្ម នៅលើគំនិតផ្តួចផ្តើមផ្សេងៗ តាមរយៈការគាំទ្របច្ចេកទេសក្នុងការដាំដុះ ការវេចខ្ចប់និងកែច្នែចេញជាផលិតផលផ្សេងៗ និង ការស្វែងរកទីផ្សារជាដើម បានកំពុងជួយលើកកម្ពស់ការលក់ផលិតផលរបស់សហគ្រិនក្នុងស្រុក និងការជួយដល់កសិករដាំដុះ ជាពិសេសការចូលលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកាបន្ថយការនាំចូលផលិតផលក្រៅប្រទេស ជំរុញពង្រីកផលិតកម្មក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣