ព័ត៌មាន
ក្រសួងបរិស្ថាន កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ដើម្បីទាក់ទាញទេសចរ
ក្រសួងបរិស្ថាន កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តើរៗនៅសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ជាពិសេសតំបន់ទេទឹកពុះ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបានបោះបង្គោលកំណត់ព្រំតំបន់ទេទឹកពុះរួចរាល់ ប្រមាណជាង៩០ហិកតា ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា សហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងនោះមានតំបន់ទេទឹកពុះមួយដែរ ត្រូវបានក្រសួងបរិស្ថានកំពុងជំរុញការអភិវឌ្ឍឱ្យមានការៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធជាបណ្តើរៗ និងបានបោះបង្គោលរួចរាល់កំណត់ព្រំតំបន់ទេទឹកពុះ ដែលមានប្រមាណជាង៩០ហិកតា និងតំបន់រណបជុំវិញតំបន់ទេទឹកពុះ ប្រមាណជិត១ពាន់ហិកតាទៀត សម្រាប់គាំទ្រទៅដល់គម្រោងអភិវឌ្ឍលម្ហែបៃតង ស្របទៅតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្តថា ដើម្បីចូលរួមកាត់បន្ថយការចំណាយលើការប្រើប្រាស់អគ្គិសនី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីកម្ពុជា បានផ្តល់អំពូលសូឡាដាក់តាមផ្ទះជូនប្រជាពលរដ្ឋនៅសហគមន៍កោដូន្តីចំនួនជាង ៣០០គ្រួសារ។

ពលរដ្ឋរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី បានលើកឡើងថា បច្ចុប្បន្នមានភ្ញៀវទេសចរច្រើនមកលេងនៅតំបនទេទឹកពុះ អាចរកចំណូលបានច្រើនជាងមុន។ បន្ថែមលើនេះ ពលរដ្ឋទាំងនោះក៏បានអរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត និងជំទាវ ដែលផ្តល់អំណោយអំពូលសូឡា សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ។

កាលពីឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានការអភិវឌ្ឍតំបន់ទេទឹកពុះ ឱ្យទៅជាតំបន់គោលដៅលំហែបៃតងគួរឱ្យទាក់ទាញបំផុតមួយនៅកម្ពុជា ដើម្បីធានាការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ សម្តេចធិបតី បានចង្អុលបង្ហាញឱ្យក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដាក់ចេញនូវទិសដៅអភិវឌ្ឍន៍ជាគោលដៅលំហែបៃតង ជំរុញការអភិវឌ្ឍជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ឱ្យមានការរីកចម្រើន និងប្រែក្លាយជាតំបន់អព្យាក្រឹតកាបូន៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣