ព័ត៌មាន
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈកម្មវិធី ME-NISTER ប្រកាសបើកឱកាសសម្រាប់សិស្សានុសិស្សកម្រិតមធ្យមសិក្សា ដែលចង់បង្ហាញសមត្ថភាព គំនិតច្នៃប្រឌិត និងស្នាដៃប្រកបដោយភាពច្នៃប្រឌិត ក្នុងការប្រកួតប្រជែងជាក្រុម ដើម្បីស្វែងរកក្រុមឈ្នះឆ្នើមទាំង ២០ ក្រុម ដើម្បីទទួលបានការឧបត្ថម្ភក្នុងការផលិតវត្ថុគម្រូ(Prototype) និង ស្វែងរកក្រុមជ័យលាភីមួយក្រុម ដែលនឹងទទួលបានឱកាសទៅសិក្សា និងទស្សនកិច្ចផ្លាស់ប្តូរវប្បធម៌ (Culture Exchange) នៅប្រទេសសិង្ហបុរី រយៈពេល 3ថ្ងៃ 2យប់ ដោយឥតគិតថ្លៃ!
ME-NISTER STEM Innovation Showcase 2026 គឺជាកម្មវិធីដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលអប់រំពីចម្ងាយ និងឌីជីថល (Center for Digital and Distance Education – CDDE) នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងលើកកម្ពស់ការអប់រំ STEM ជំរុញការច្នៃប្រឌិត និងផ្តល់ឱកាសឱ្យសិស្សានុសិស្សអភិវឌ្ឍគំនិតឱ្យក្លាយជាដំណោះស្រាយជាក់ស្តែងដែលមានផលប៉ះពាល់វិជ្ជមានដល់សង្គម។
ដំណើរការកម្មវិធី
១ ចុះឈ្មោះជាក្រុម (៣នាក់ និងគ្រូដឹកនាំ ១រូប)
២ ជ្រើសរើសបញ្ហាជាក់ស្តែង និងស្នើដំណោះស្រាយតាម STEM
៣ រៀបចំ Poster និងវីដេអូណែនាំគម្រោង សម្រាប់ការជ្រើសរើសជុំដំបូងតាមរយៈតំណភ្ជាប់៖
https://docs.google.com/forms/d/e/1FAIpQLSeRiAwLTqzP24So_SF32DUdTlTNQ4DlwJsMueFasFKKvkh7iQ/viewform
៤ ក្រុមដែលជាប់ជម្រើស នឹងទទួលបានការឧបត្ថម្ភដើម្បីអភិវឌ្ឍ Prototype និងទទួលការបណ្តុះបណ្តាល (Coaching)
៥ ក្រុមកំពូលទាំង២០ (Elite 20) នឹងត្រូវតាំងបង្ហាញ Prototype និងធ្វើបទបង្ហាញ (Pitch) ផ្ទាល់ជូនថ្នាក់ដឹកនាំក្រសួងអប់រំ។
កាលបរិច្ឆេទសំខាន់ៗ៖
– ពន្យារពេលចុះឈ្មោះចូលរួម ថ្ងៃផុតកំណត់ចុះឈ្មោះថ្មី៖ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៦
– ប្រកាសបញ្ជីក្រុមដែលត្រូវបានជ្រើសរើស៖ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦
+តំណភ្ជាប់សំខាន់ៗ៖
– តំណភ្ជាប់សម្រាប់ចុះឈ្មោះ៖
https://docs.google.com/forms/d/e/1FAIpQLSeRiAwLTqzP24So_SF32DUdTlTNQ4DlwJsMueFasFKKvkh7iQ/viewform
– តំណភ្ជាប់សម្រាប់ពត៌មានបន្ថែម៖
https://www.facebook.com/cdde.org
-តំណភ្ជាប់សម្រាប់ការណែនាំផ្សេងៗ និងលក្ខន្តិកៈក្នុងការចុះឈ្មោះ៖
https://drive.google.com/drive/folders/1hlZFXmxGQSKn7_3evIvts4Ae-0psO_PE?usp=share_link








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣