ព័ត៌មាន
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និង ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែកក្កដា និងលើកទិសដៅភារកិច្ចខែបន្ទាប់។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ សរុបប្រមាណ ៤៥០នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានឡើងថ្លែងរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារខែកក្កដា លើកទិសដៅភារកិច្ចខែសីហា ឆ្នាំ២០២៦ និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលនាពេលកន្លងមក។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងមតិចូលរួមពិភាក្សាពីអង្គប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈអភិបាលខេត្ត ក្រុង-ស្រុក មន្ទីរ-អង្គភាព និងក្រុមការងារគណបក្សគ្រប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានចុះមូលដ្ឋានចិញ្ចឹមចលនាជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ព្រមទាំងជំរុញការចែកប័ណ្ណសម្គាល់សមាជិកគណបក្សនៅតាមមូលដ្ឋាន។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសរំលឹកពីមេរៀន និងបទពិសោធន៍ប្រវត្តិសាស្ត្រនៃការឈឺចាប់ដែលប្រជាជាតិបានឆ្លងកាត់ ដើម្បីដាស់តឿន និងបំផុសស្មារតីរួម ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដូចជា៖
– ការទប់ស្កាត់គ្រោះធម្មជាតិ៖ អំពាវនាវដល់ក្រុមការងារ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងកម្ដៅ និងគ្រោះរាំងស្ងួត ដែលបង្កឡើងដោយបាតុភូតធម្មជាតិ El Niño នាពេលខាងមុខ។
– ការងារឆ្ពោះទៅកាន់ការបោះឆ្នោត៖ បន្តរៀបចំ និងផ្សព្វផ្សាយផែនការសកម្មភាព ព្រមទាំងប្រតិទិនការងារឱ្យបានច្បាស់លាស់ ដើម្បីដើរស្របតាមដំណើរការចុះឈ្មោះបោះឆ្នោត។
– ការបង្កើនសកម្មភាពចុះមូលដ្ឋាន៖ ជំរុញសកម្មភាពចុះជួយ និងនៅជិតស្និទ្ធជាមួយប្រជាជននៅតាមមូលដ្ឋានឱ្យកាន់តែសកម្ម និងស៊ីជម្រៅបន្ថែម។










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣