ព័ត៌មាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេចំនួន១ខ្សែ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពីធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ១ខ្សែប្រវែង ៩៥០ម៉ែត្រ នៅភូមត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមផងដែរ ពីថ្នាក់ដឹកនាំ មន្រ្តីរាជការ សមាជិក សមាជិកា ក្រុមការងារគ្រប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងសូមអបអរសាទរ ចំពោះសម្មិទ្ធផលថ្មីដ៏ធំធេងសម្រាប់ឆ្នាំ២០២៦ សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់នាពេលនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ដែលឆ្លើយតបចំតម្រូវការជាក់ស្តែង បម្រើជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងបន្តការងារពីរាជរដ្ឋាភិបាល អាណត្តិទី៦ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងបន្តសកម្មភាពធ្វើកំណែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យប្រកបដោយមោទនភាព និងកិត្យានុភាពបំផុត ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ផ្តោតលើគោលនយោបាយអាទិភាពទាំង៥គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា“ ក្នុងគោលបំណងតម្កល់ខ្ពស់នូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្លា និងបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន និងពង្រឹងការថែរក្សាសុខសន្តិភាព និងវិបុលភាព រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ប្រទេសជាតិមានការអភិវឌ្ឍដ៏រស់រវើក ឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងក្លាយជាអារ្យប្រទេស ជាមួយស្នាមញញឹម និងក្តីសង្ឃឹមរបស់ប្រជាជន។
សូមបញ្ជាក់ថានៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវនាថ្ងៃនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំផងដែរ។
យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកត្បូងឃ្មុំ អំពូលសូឡា ចំនួន ៦៨ដើមនឹងត្រូវបំពាក់នៅតាមដងផ្លូវដែលត្រូវសម្ពោធនាពេលនេះផងដែរ។ សរុបជារួម ប្រជាពលរដ្ឋ នៅក្នុងឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទទួលការសាងសង់ផ្លូវបេតុងចំនួន ៥៨២១ម៉ែត្រ ជួសជុលផ្លូវដីក្រាលគ្រួសក្រហម ថែទាំផ្លូវក្រាលល្បាយគ្រួស សាងសង់ផ្លូវបេតុងអាមេ ស្តារប្រឡាយ ជួសជុលអណ្ដូងស្នប់អាហ្វ្រីដេស សាងសង់ទំនប់បេតុងបង្ហៀរទឹក បំពាក់អំពូលសូឡា និងធុងដាក់សំរាម នៅតាមទីតាំងសាធារណៈ សាលារៀន វត្តអារាម មណ្ឌលសុខភាព។ល។









-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ