ព័ត៌មាន
ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ៤ពាន់នាក់ នៅខេត្តពោធិ៍សាត់ មានជំនាញ និងការងារសមរម្យ ដោយសារកម្មវិធី TVET ១,៥ លាននាក់របស់រាជរដ្ឋាភិបាល
(ពោធិ៍សាត់)៖ ពលរដ្ឋ និងយុវជនក្រីក្រជាង ៤ពាន់នាក់ទទួលបានការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការផ្សារអគ្គិសនី, ការកាត់សក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលគ្រឿងអេឡិចត្រូនិក។
បើតាមវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ មានសិស្សទទួលបានអាហារូបករណ៍សិក្សាជំនាញដោយឥតគិតថ្លៃសរុបចំនួន ៤,២៨៥នាក់ ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យសរុបចំនួន ២,១៤០នាក់។ បន្ថែមពីលើនេះជំនាញចំនួន ៣ ដែលសិស្សពេញនិយមនោះរួមមាន ជំនាញវិស័យសំណង់, ការងារកំបោរ, និងការដំឡើងបណ្ដាញបំពង់ទឹក។
ទន្ទឹមនឹងនេះ នៅដើមខែសីហា វិទ្យាស្ថានគ្រោងនឹងបើកវគ្គសិក្សាសារជាថ្មី ដែលនឹងបណ្ដុះបណ្ដាលជំនាញចំនួន៩ រួមមាន៖ ការងារកំបោរ, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការផ្សារអគ្គិសនី, ការកាត់សក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលគ្រឿងអេឡិចត្រូនិក, ការថែទា និងចិញ្ចឹមត្រីប្រា, និងសេវាកម្មសម្អាងកាយ។
សម្រាប់ព័ត៌មានលម្អិតអំពីការចុះឈ្មោះសិក្ខាកាមអាចធ្វើការទំនាក់ទំនងតាមលេខទូរសព្ទ ០១២ ៣៣២ ៨៧៦/ ០៨៧ ៣៥៣ ០៨៥/ ០៧១ ៤៨៦ ៤០០៩ ឬទៅកាន់ទីតាំងរបស់វិទ្យាស្ថានផ្ទាល់ដែលស្ថិតនៅក្នុងភូមិចំការចេកខាងត្បូង សង្កាតផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ជាប់របងខាងជើង មជ្ឈមណ្ឌល ប៊ុនរ៉ានី ហ៊ុនសែន)។
គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣