ព័ត៌មាន
ស.ស.យ.ក រាជធានីភ្នំពេញបានរៀបចំកម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហូបរបស់សិស្សឆ្នាំ២០២៦
កម្មវិធីកសាងអង្គការមហាជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ និងផ្សារទំនើបជីបម៉ុង នៅរសៀលថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហូបរបស់សិស្សានុសិស្សឆ្នាំ២០២៦ ស្ថិតនៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ។
គណៈអធិបតីដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនោះមានដូចជា៖លោកជំទាវ ម៉ាណ ណាវី សមាជិកគណៈអចិន្រ្តៃ នៃគណៈកម្មាធិការសហភាពសព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញតំណាង ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោក ង៉ែត ចាន់សុខ តំណាងមន្ទីរអប់រំយុវជន និងកីឡា។
នៅក្នុងពិធីនេះ លោក គាត រង្សី នាយកកម្មវិធីកសាងអង្គការមហាជន នៃស.ស.យ.ក រាជធានីភ្នំពេញ បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហូប ឆ្នាំ២០២៦ បានចាប់ផ្តើមដំណើការ ពីសប្តាហ៍ទី២ខែឧសភា រហូតដល់សប្តាហ៍ទី៤ខែកក្កដា ឆ្នាំ២០២៦ នៅតាមសាលាគោលដៅចំនួន១៤សាលា បើកឱ្យមានការចូលរួមដោយស្ម័គ្រចិត្តពីលោកគ្រូ-អ្នកគ្រូ ជាគណៈគ្រប់គ្រងសាលា និងសិស្សានុសិស្ស កម្រិតចាប់ពីថ្នាក់ទី១ និងថ្នាក់ទី១២មកពីគ្រឹះស្ថានសិក្សារដ្ឋ។ លោកបន្តថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់បំណិនជីវិត ដល់សិស្សានុសិស្សក្នុងការដាំដុះ ការចូលចិត្តបរិភោគបន្លែ ការស្រលាញ់បរិស្ថាន និងមានគំនិតសហគ្រិនភាពជាដើម៕
សិស្សវិទ្យាល័យទួលអំពិលជាប់ចំណាត់ថ្នាក់លេខ១ផ្នែកដាំបន្លែបង្ការ និងសិស្សនៅអនុវិទ្យាល័យចតុមុខជាប់ចំណាត់ថ្នាក់លេខមួយផ្នែកធ្វើម្ហូប បានបង្ហាញអាម្មណ៍រីករាយដែលទទួលបានជោគជ័យក្នុងថ្ងៃនេះ និងទទួលបានបទពិសោធន៍ថ្មីៗពីកម្មវិធី។
គួរបញ្ជាក់ដែរថា កម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហូបរបស់សិស្សានុសិស្សឆ្នាំ២០២៦ មានសាលារៀនចំនួន១៤ចូលរួមប្រកួតប្រជែង ក្នុងនោះជ្រើសរើសយកចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣។ ជាលទ្ធផលនៃការប្រកួត ផ្នែកបន្លែបង្ការមានដូចជា៖វិទ្យាល័យទួលអំពិលជាប់ចំណាត់ថ្នាក់លេខមួយ អនុវិទ្យាល័យ ហ៊ុន សែន ព្រៃវែង ជាប់ចំណាត់ថ្នាក់ពីរ និងអនុវិទ្យាល័យចតុមុខ ជាប់ចំណាត់ថ្នាក់លេខបី។រីឯផ្នែកស្នាដៃធ្វើម្ហូបមានដូចជា៖អនុវិទ្យាល័យចតុមុខទទួលបានចំណាត់ថ្នាក់លេខ១ វិទ្យាល័យជា ស៊ីមសាមគ្កីជាប់ចំណាត់ថ្នាក់លេខ២ និងអនុវិទ្យាល័យត្រពាំងសាលា ជាប់ចំណាត់ថ្នាក់លេខ៣។ សម្រាប់ប្រាក់រង្វាន់ ចំណាត់ថ្នាក់លេខ១ទទួលបាន៦០ម៉ឺនរៀល លេខពីរចំនួន ៤០ម៉ឺនរៀល និងលេខបីចំនួន៣០ម៉ឺនរៀល។ អត្ថបទ៖ទូច សោភ័ណ









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣